​ប្រើប្រាស់​កម្តៅ​ខ្លាំង​ជ្រុល​ឆេះ​អគារ​ឡស​ម្ងួ​ត​រោងចក្រ​ផលិត​ស្បែកជើង​នៅ​ស្រុក​ជើងព្រៃ​

251
ចែករម្លែក

ដោយ​: គង់​ហេង​/​កំពង់ចាម​: អគ្គិ​ស​ភ័យ​បាន​ឆាបឆេះ​អគារ​ជា​ឡស​ម្ងួ​ត​អស់​ប្រមាណ ៣០​ភាគរយ នៃ​អគារ​ទាំងមូល​របស់​រោង​ចក្រ​ផលិត​ស្បែកជើង​របស់​ក្រុមហ៊ុន​«​ខា​លីន​តុ​ន​»​ក្នុងស្រុក​ជើងព្រៃ​។​បណ្តាលមកពី​ការប្រើប្រាស់​ខុស​បច្ចេកទេស​គឺ​ប្រើប្រាស់​កម្តៅ​ខ្លាំង​ជ្រុល​កាលពី​រសៀល​ថ្ងៃទី​១៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​។​

រោងចក្រ​ដែល​ជួប​គ្រោះ​អគ្គិ​ស​ភ័យ​នេះ​មាន​ទីតាំង​ស្ថិតក្នុង​ភូមិរ​វៀង​ឃុំ​ខ្នុរ​ដំបង​ស្រុក​ជើងព្រៃ​ខេត្តកំពង់ចាម​។​គឺ​ភ្លើង​បាន​ឆាបឆេះ​ប្រហែល​រយ​:​ពេល​មួយ​ម៉ោង​ខាង​រថយន្ត​ពន្លត់​អគ្គិ​ស​ភ័យ​ចំនួន​ប្រាំង​បួន​គ្រឿង​របស់​ស្នងការ​នគរបាល​ខេត្ត​នេះ​គ្រប់គ្រង​បាន​ទាំងស្រុង​ដោយ​គ្មាន​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស​ឡើយ​។​

​លោក​វរសេនីយ៍ ស៊ុយ សំអាត មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក​ជើងព្រៃ​បានឱ្យដឹងថា អគ្គិ​ស​ភ័យ​ដែល​បាន​ឆាបឆេះ​ក្នុង​អគារ​ទំហំ​ទទឹង​២០​ម៉ែត្រ​និង​បណ្តោយ​៥០​ម៉ែត្រ​របស់​រោងចក្រ​ខាងលើ គឺ​បាន​ខូចខាត​ឆេះ​អស់​អគារ​នេះ​ចំនួន ៣០ ភាគរយ​នៃ​អគារ​ទាំងមូល​ឆេះ​អស់​ម៉ាស៊ីន​ជា​ឡស​ម្ងួ​ត មួយ គ្រឿង និង​ស៊ីទែន​ប្រេង​ចំនួន បី​។​

​លោក​មេបញ្ជាការ​បា​នប​ន្ត​ថា​ករណី​អគ្គិ​ស​ភ័យ​នេះ​គឺ​បណ្តាលមកពី​ខាង​រោងចក្រ​បាន​ប្រើប្រាស់​កម្តៅ​ខ្លាំង​ជ្រុល​បង្ក​ជា​អណ្តាតភ្លើង​ឆេះ​ឡើង​នៅ​កន្លែង​ម៉ាស៊ីន​ជា​ឡស​ម្ងួ​ត​និង​រាលដាល​ឆេះ​សន្ធោរ​សន្ធៅ​ឡើងដល់​ដំបូល​អគារ​នោះ​។​

គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី​២៨​ខែមីនា​ឆ្នាំ​២០១៩​កន្លងទៅ​ក៏មាន​ករណី​ភ្លើង​ឆេះ​ឃ្លាំង​ផ្ទុក​សម្ភារ​:​របស់​រោងចក្រ​«​ជូ​ហ៊ួ​យ​»​ស្ថិតនៅ​ទីតាំង​ជិតគ្នា​ក្នុងភូមិ​រវៀង​នេះ​គឺ​បណ្តាលឱ្យ​ខូចខាត​សម្ភារ​:​សរុប​ជា​ទឹកប្រាក់​ប្រមាណ ២០​ម៉ឺន​ដុល្លារ​អាមេរិក គឺ​កាលនោះ​បណ្តាលមកពី​ករណី​ឆ្លង​ច​ន្ត​រ​អគ្គិសនី​៕S/​