​ប្រើប្រាស់​គ្រឿងញៀន​ជា​ទោស​១​ករណី​លួច​ម៉ូតូ​កើន​ទោស​១​ទៀត​

270
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​ជនសង្ស័យ​ម្នាក់​ត្រូវបាន​នគរបាល​ស្រុក​កែវ​សីមា​ប​ញ្ជួ​ន​ខ្លួន​ទៅកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី បន្ទាប់ពី​ធ្វើការ​លួច ម៉ូតូ​របស់​សង្កាត់រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ខ្ទុ​ម​កាលពី​ថ្ងៃទី​៣០​កក្កដា​កន្លងទៅ​។​

​នគរបាល​ស្រុក​កែវ​សីមា​បានឱ្យដឹងថា​នៅវេលា​ម៉ោង​១៣​និង​២០​នាទី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​និង​បញ្ជូន​ជនសង្ស័យ​ករណី​លួច​ម៉ូតូ​ម្នាក់​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​គួរ​បញ្ជាក់ថា​ក្នុងករណីនេះ​កាលពី​រសៀល​ថ្ងៃទី​៣១​ខែកក្កដា​កម្លាំង​ជំនាញ​យុត្តិធម៌​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ទោ​អន​សា​រ៉ា​អធិការរង​ទទួលបន្ទុក​បាន​ចុះទៅ​ទទួលយក​ជនសង្ស័យ​ក​រ​ណី​លួច​ម៉ូតូ​ពី​ស្រុក​កែវ​សីមា​ចំនួន​១​គ្រឿង​។​ម៉ូតូ​ម៉ា​កវេ​វ​ពណ៌​ក្រហម​គ្មាន​ស្លាក​លេខ​និង​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ដែល​ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល​ខេត្តក្រចេះ​ចាប់​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ដដែល ។​

សមត្ថកិច្ច​ថា ជនសង្ស័យ​ឈ្មោះ ឡុង រ៉ា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្សឹ​ម​ក្រៅ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​មន្ត្រីសង្កាត់រ​ដ្ឋ​បាល​ព្រៃឈើ​ឃុំ​ស្រែ​ខ្ទុ​ម កាលពី​ថ្ងៃទី​៣០​កក្កដា​រួច​ធ្វើដំណើរ​ទៅដល់​ស្រុក​ស្នួល​ខេត្តក្រចេះ​ក៏​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​៕S/​