​ប្រែក្លាយ​ថ្ងៃ​នៃ​ស្រឡាញ់​១៤​កុម្ភ​:​ជា​ថ្ងៃ​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់​វិញ​

289
ចែករម្លែក
  • 26
    Shares

​ដោយ​: គង់​ហេង​/​កំពង់ចាម​: នេះ​ជា​អ្វីដែល​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រៀបចំឡើង​រាល់​ឆ្នាំ ក្នុង​ថ្ងៃទី ១៤ កុម្ភ​: ដើម្បី​បង្ហាញ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ពិត​ប្រា​ដក ប្រាប់​ដល់​យុវជន​មួយចំនួន​តែង​យល់​ខុស​កន្លងទៅ គឺ​ផ្តល់​អ្វីដែល​សំខាន់​របស់ខ្លួន​ទៅឱ្យ​អ្នកដទៃ​នោះ​។​ប៉ុន្តែ​សូម​បង្ហាញ​និង​ប្រែក្លាយ​ការស្រឡាញ់​របស់ខ្លួន​នេះ​មកជា​ថ្ងៃ​ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់​វិញ​ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដែល​ត្រូវការ​ឈាម​នោះ​។​

​លោក​យិន​ស៊ីណា​ប្រធាន​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បានបញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​១៤​កុម្ភ​:​នេះ​ថា​ការដែល​យើង​បានជ្រើសរើស​យក​ថ្ងៃទី​១៤​កុម្ភ​:​ដើម្បី​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ឈាម​នៅ​មជ្ឈមណ្ឌល​ផ្តល់​ឈាម​ដែលមាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​នោះ​គឺ​ឈាម​បាន​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​ជា​ប្រជាពលរដ្ឋ​ច្រើន​នាក់​ណាស់​។​

​លោក​ប្រធាន​មន្ទីរពេទ្យ​បាន​ឲ្យ​ដឹង​ទៀតថា​ម្យ៉ាង​ការជ្រើសរើស​រៀបចំ​ការ​ផ្តល់​ឈាម​ត្រូវចំ​ថ្ងៃ​១៤​កុម្ភ​:​នេះ​គឺ​យើង​មានបំណង​ដាស់រ​ស្មា​តី​របស់​យុវជន​មួយចំនួន​ដែល​ច្រើន​ឆ្នាំ​កន្លងទៅ​តែង​យល់ថា​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​១៤​កុម្ភ​:​នេះ​គឺជា​ថ្ងៃ​ផ្តល់នូវ​អ្វីដែល​សំខាន់​របស់ខ្លួន​ឲ្យ​ទៅ​អ្នកដទៃ​នោះ​។​នេះ​ជាការ​យល់​ខុស​គឺ​យើង​សូម​ប្រែក្លាយ​ការយល់​ខុស​នេះ​ដើម្បី​បង្ហាញ​ការស្រឡាញ់​ពិតប្រាកដ​របស់ខ្លួន​គឺ​មកជា​ការផ្តល់​ឈាម​ជំនួស​វិញ​។​

លោក ស៊ីណា បាន​លើកឡើងថា ក្នុងនោះ​ជាការ​ទាញអារម្មណ៍ គឺ​យើង​បាន​បង្កើត​ពាក្យស្លោក ដូចជា​« ផ្តល់​ឈាម​ផ្តល់​ក្តី​ស្រឡាញ់​»​និង​«​កុំ​ចាំ​ដល់ពេល​មាន​អាសន្ន​ផ្តល់​ឈាម​ផ្តល់​ឥឡូវនេះ​ផ្តល់​ឲ្យ​បាន​ច្រើនដង​»​។​លោក​បាន​បន្តថា សំខាន់​អ្នកផ្តល់​ឈាមមាន​សុខភាព​ល្អ គឺមាន​សម្ពោធ​ឈាម​ល្អ​ត្រឹមត្រូវ គឺ​មិន​ខ្វះ និង​មិន​លើស​។ ហាម​ដាច់ខាត​អ្នកផ្តល់​ដែលមាន​ទម្ងន់​មិន​គ្រប់​គីឡូ​និង​មាន​ជំងឺលើសឈាម​។

​ក្នុងនោះ​បរិមាត្រ​នៃ​ការ​បូម​ឈាម​ក្នុង​ម្នាក់​ចំណុះ​៣៣០​មី​ល្លី​លីត្រ​គឺ​ស្មើនឹង​ទឹកក្រូច​មួយ​កំប៉ុង​និង​ការផ្តល់​ឬ​បូម​ឈាម​រយ​:​ពេល​បី​ទៅ​បួន​ខែម្តង​។​ក្រោយពី​ការផ្តល់​ឈាម​យើង​មាន​ផ្តល់​អាហារសម្រន់​ឲ្យ​សម្រាក​ពី​១៥​ទៅ​៣០​នាទី​គឺ​ធ្វើការ​បាន​ធម្មតា​ឡើងវិញ​។​លោក​ឃី​ស៊ី​លីន​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​នៃ​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​ដែល​បានមក​ចូលរួម​ផ្តល់​ឈាម​ដែរ​បាន​បញ្ជាក់ថា​ឈាម​សំខាន់​ណាស់​គឺ​យើង​មិនអាច​ផលិត​បានទេ​។​

​ពិសេស​បើ​មិនមាន​អ្នកផ្តល់​ឈាម​ទេ​គឺ​អ្នកជំងឺ​ត្រូវការ​ឈាម​ប្រាកដជា​នឹង​ស្លាប់​។​ដូច្នេះ​ក្នុងនាម​លោក​ជា​គ្រូពេទ្យ​មួយរូប​សូម​ចូលរួម​បរិច្ចាក​ឈាម​ឲ្យ​បាន​ទាំងអស់គ្នា​។​ដោយ​មនុស្ស​ស្រី​អាច​បូម​ឈាម​រយ​:​ពេល​បី​ខែម្តង​ហើយ​មនុស្ស​ប្រុស​បូម​រយ​:​ពេល បួន ខែម្តង​។​

​លោក ស៊ី​លីន បាន​ឲ្យ​ដឹង​ទៀតថា សូមកុំ​ទុក​ឲ្យ​គ្រាប់​ឈាមក្រហម ក្នុង​ខ្លួន​យើង​ស្លាប់​ក្នុង​កំឡុង​១២០ ថ្ងៃ​ឥតប្រយោជន៍​បន្តទៀត​គឺ​យើង​មក​បូម​ហើយ​គ្រាប់​ឈាម​ថ្មី​កកើតឡើង​ដដែល​។​ជាក់ស្តែង​លោក​បានមក​ចូលរួម​គ្រប់​ចំនួន​១០​ដង​សរុប​ទាំង​លើក​នេះហើយ​។​

លោក​ចេង​ចាន់ណា​រិ​ទ្ធ​ប្រធាន​សាល​មជ្ឈមណ្ឌល​ផ្តល់​ឈាម មន្ទីរពេទ្យ​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹងថា តួលេខ​បឋម​អ្នកចូលរួម​បរិ​ច្ចា​ឈាម​គិត​ត្រឹម​ម៉ោង ២ រសៀល​ថ្ងៃនេះ​បានផ្តល់​អាវ​អស់​ចំនួន ២០០ សម្រាប់​។ ទទួលបាន​ឈាម​ចំនួន ១១៥​ប្លោក​។​

​លោក​ប្រធាន​សាល​បាន​បន្តថា​ក្នុងនោះ​អ្នកចូលរួម​ផ្តល់​ឈាមមាន​លោក​ហាន​កុសល​អភិបាលរង​ខេត្តកំពង់ចាម​បាន​ដឹកនាំ​ក្រុមយុវជន ស​.​ស​.​យ​.​ក ,​នគរ​បាន ,​ទាហាន​, គ្រូបង្រៀន​, សិស្ស ,​និ​សិ​ត្ស និង​ប្រជាពលរដ្ឋ​។​ចំនួន​នេះ​អាច​ច្រើនជាង​កាលពី​ថ្ងៃទី​១៤​កុម្ភ​:២០១៨​គឺ​ល្មម​ដល់​ម៉ោង​៥​ល្ងាច​អាច​ឈាម​ដល់​ចំនួន ១៥០​ប្លោក​៕S/​