​ប្លន់​ជនជាតិ​ចិន​ដល់​ក្នុង​ហាង​យកលុយ​អស់​ជាង​៣​ម៉ឺន​ដុល្លារ

809
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ជនសង្ស័យ​២​នាក់ ប្រដាប់​ដោយ​កាំបិត បានធ្វើ​សកម្មភាព ភ្ជង់​ប្លន់ ជនជាតិ​ចិន​យកលុយ​អស់​ចំនួន​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​ដល់​ក្នុង​ហាង​លក់​ភេសជ្ជៈ​មួយកន្លែង​រួច​គេចខ្លួនបាត់​។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​ហាង​លក់​ភេសជ្ជៈ​មួយកន្លែង ផ្ទះ​លេខ​២០Eo យីហោ “​ឈិន ស៊ិន​” ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវ​៦៣ (​វិថី​ត្រសក់ផ្អែម​) ទល់មុខ​ផ្សារ​ទំនើប​សូរិយា ស្ថិតក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃខែ​តុលា ឆ្នាំ​២០១៨ ។​

​ប្រភព​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ​មាន​ជនសង្ស័យ​ទាំង​២​នាក់​នោះ​តាម​ជនរងគ្រោះ​មកពីណា​នោះទេ​។​តែ​ឃើញ​ជនសង្ស័យ​២​នាក់​បាន​ចូលទៅក្នុង​ហាង​កើតហេតុ​ហើយ​មួយសន្ទុះ​ក្រោយមក​ក៏​ឃើញ​ជនសង្ស័យ​ទាំងនោះ ចេញមក​វិញ ដោយ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់​ឡើង​រ៉ឺម៉ក​កង់​បី ជិះ​ចេញទៅ​បាត់ ដោយ​សុវត្ថិភាព​។​ទើប​ជន​ជាតិចិន​រងគ្រោះ ស្រែក​ឆោឡោឡើង​ថា​ជា​ករណី ប្លន់ យកលុយ​អស់ ចំនួន​ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ ទើប​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ចុះមក​កន្លែងកើតហេតុ​តែ​ម្ដង ។

​ពាក់ព័ន្ធ​នឹង​ករណីនេះ លោក​អធិការរង​នគរបាល​ខណ្ឌដូនពេញ​ម្នាក់ បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា ចំពោះ​ករណី​ប្លន់​ជនជាតិ​ចិន យកលុយ អស់​ជាង​៣​ម៉ឺន​ដុល្លារ​ខាងលើនេះ ពិត​ជាមាន​ប្រាកដ​មែន ខណៈ​ពេលនេះ​សមត្ថកិច្ច​បាន​នាំ​ជន​ជាតិចិន​រងគ្រោះ មក​ធ្វើការ​សាកសួរ​ប៉ុស្តិ៍នគរបាល​ផ្សារ​ថ្មី​ទី​១ ៕S/​

​ប្លន់​ជនជាតិ​ចិន​ដល់​ក្នុង​ហាង​យកលុយ​អស់​ជាង​៣​ម៉ឺន​ដុល្លារ