​ប្លន់​រថយន្ត​ម្ចាស់​ពី​ក្រុងព្រះសីហនុ​ម្ចាស់​តាម​ចាប់បាន​នៅ​ខេត្តកណ្តាល​

446
ចែករម្លែក

ដោយ​វណ្ណៈ​ព្រះសីហនុ​/​ជនសង្ស័យ​បាន​ប្លន់​យក​រថយន្ត​ពី​ម្ចាស់ផ្ទះ​ដែល​ខ្លួន​នៅ​បម្រើការ​ជាមួយ​ក្នុង​ក្រុងព្រះសីហនុ ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥:៣០ ដោយ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ ឡាយ សុ​ផន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ឃាត់ខ្លួន​បាន​នៅ​ចំណុច​ស្រុក​ពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ងា​ន​ទម្ងន់ទោស (​ប្លន់​រថយន្ដ​)​។ ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​ដកហូត​រថយន្ដ​មួយគ្រឿង ម៉ាក Fortuner ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-2718​។​

​បន្ទាប់ពី​ឃាត់ខ្លួន និង​ឆ្លងតាម​ការសួរនាំ​កម្លាំង​ការិយាល័យ​បាន​បន្ដទៅ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហុង​សារឿន​អាយុ​៥០​ឆ្នាំ​នៅ​ចំណុច​ភូមិ​ពុទ្ធ​សាំង​ឃុំ​ស្រ​ង៉ែ​ស្រុក​ទ្រាំង​ខេត្តតាកែវ​ដោយ​ឈានដល់​ការដកហូត​អាវុធខ្លី​មួយ​ដើម​ដែល​ដាក់​ក្នុង​កំសៀវ​កប់​ដី​ក្រោម​ដើម​ត្របែក​នៅក្រោយ​ផ្ទះ​។ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ម៉ាក​CZ2075 លេខ​A257297 បង់​មួយ គ្រាប់​១០​គ្រាប់ ។

​បើតាម​របាយការណ៍​ពី​នគរបាល​បញ្ជាក់ដែរថា ជនសង្ស័យ​ឈ្មោះ ហុង សារឿន កាលពី​អំឡុង​ឆ្នាំ​២០០០ ធ្លាប់ធ្វើ​សកម្មភាព​បាញ់សម្លាប់​ទៅលើ​មនុស្ស​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ដោយ​ប្រើ​កាំភ្លើង​វែង​ម៉ាក AK47 នៅ​ភូមិ​រវាង ស្រុក​ទ្រាំង ខេត្តតាកែវ​។​បាន​ជាប់ពន្ធនាគា​ររ​យៈ​ពេល​១៣​ឆ្នាំ ចាប់ពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០០០ ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ពន្ធនាគារ ខេត្តតាកែវ​។​

​ដោយឡែក​ឈ្មោះ​ឡាយ​សុផល​ក៏​ធ្លាប់​ជាប់ពន្ធនាគារ​១១​ឆ្នាំ​ផងដែរ​ពីបទ​ប្លន់​នៅ​ឆ្នាំ​២០០០​ដល់​ឆ្នាំ​២០១១ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ​។​ក្រោយ​ការឃាត់ខ្លួន​កម្លាំង​ជំនាញ​បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​និង​សម្ភារៈ​ដកហូត​ខាងលើ​មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​ធ្វើការ​សាកសួរ​រួច​បាន​ប្រគល់ជូន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ដែលជា​ម្ចាស់​ករណី ចាត់ការ​បន្ដ​តាម​នីតិវិធី​៕S/