«​ប្លុក​រាយ​ស៍​» បច្ចេកវិទ្យា​ភ្ជាប់​បណ្តាញ​កសិករ​លើកកម្ពស់​ជីវភាព និង ប្រាក់ចំណូល​

1141
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: អង្គការ​អុក​ស្វា​ម​បាន​សម្ពោធ​គម្រោង “​ប្លុក​ឆេន​ដើម្បី​ជីវភាព​កសិករ​ស្រូវ​សរីរាង្គ​ពី​ប្រទេស​កម្ពុជា (​ប្លុក​រាយ​ស៍​)” ដំបូង​របស់ខ្លួន​ក្នុងប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​វិទ្យាស្ថាន​បារាំង​កម្ពុជា​។​

​នេះ​គឺជា​គម្រោង​សាកល្បង​ដំបូង​នៅ​ប្រទេស​កម្ពុជា ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ប្លុក​ឆេន ដើម្បី​ភ្ជាប់​បណ្តាញ​កសិករ និង​តួអង្គ​ផ្សេងៗ ក្នុង​សង្វាក់​ផលិតកម្ម​ស្រូវ ដើម្បី​ធានាថា​កសិករ​មាន​ជីវភាព​ប្រសើរ​ជាង​មុន និង​ទទួលបាន​ប្រាក់ចំណូល​សមរម្យ​។​

​លោកស្រី លីម សូ​លីន នាយិការ​អង្គការ​អុក​ស្វា​ម បាន​និយាយថា “​កសិករ​មានអំណាច​ចរចារ​ជា​លក្ខណៈ​ប្រមូលផ្តុំ ដោយសារ​សហគម​ន៍ក​សិ​កម្ម គឺជា​ភាគី​មួយ​ក្នុង​កិច្ចសន្យា​”​។ លោកស្រី​បានលើកឡើង​ថា ពិធី​សម្ពោធ​ប្លុក​រាយ​ស៍​នេះ ជា​ឱកាស​សម្រាប់​អ្នកពាក់ព័ន្ធ និង​អ្នកសារព័ត៌មាន​ទាំងអស់ ពិភាក្សា និង​ស្វែងយល់​បន្ថែម ថា​តើ​បច្ចេកវិទ្យា​ប្លុក​ឆេន​អាចជា​បច្ចេកវិទ្យា​ប្រកបដោយ​ការច្នៃប្រឌិត​របៀប​ដូច​ម្តេច ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម​ស្រូវ​សរីរាង្គ និង​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្នាតតូច​។​
​គួរ​ជម្រាប​ឱ្យដឹងថា​អុក​ស្វា​ម បាន​សាកល្បង​គម្រោង​ប្លុក​រាយ​ស៍ ក្នុង​ខែមេសា ឆ្នាំ​២០១៨​។ បច្ចុប្បន្នកំពុង​សាកល្បង ដើម្បី​ស្វែងយល់​បន្ថែម និង​ឲ្យ​អ្នកពាក់ព័ន្ធ​ជ្រាប ដើម្បី​កសាង​ទំនុកចិត្ត និង​លើកកម្ពស់​ជីវភាព​កសិក​រ​ខ្នាតតូច​។​

​លោកស្រី លីម សូ​លីន បាន​គូសបញ្ជាក់ថា​គោលបំណង​នៃ​ការបង្កើត​ប្លុក​រាយ​ស៍ គឺ​ដើម្បី​លើកកម្ពស់ “​កិច្ចសន្យា​ឆ្លាត​វៃ​” ជា​កិច្ចសន្យា​បី​ភាគី​រវាង កសិករ​ស្រូវ​សរីរាង្គ អ្នក​នាំចេញ​ស្រូវ​និង​អ្នកទិញ​។ យើង​រំពឹងថា​បច្ចេកវិទ្យា​ប្លុក​ឆេន នឹង​ជួយ​ពង្រឹង​អំណាច​ចរចារ​របស់​កសិករ​ខ្នាតតូច ក្នុង​សង្វាក់​ផលិតកម្ម​ស្រូវ ដែល​ភាគច្រើន​ពួកគាត់​ជា​អ្នក​ផលិត​ខ្នាតតូច​ចំបង​។ កិច្ចសន្យា​ឌីជីថល​ដែល​ភ្ជាប់​នៅក្នុង​ប្លុក​ឆេន​អាចជួយ​ក្នុងការ​សម្រេចចិត្ត​រប​ស់​កសិករ​ក្នុង​សង្វាក់​ផលិតកម្ម ហើយ​បច្ចេកវិទ្យា​នេះ​អាច​កំណត់​ស្តង់ដា​អ​ប្បរមា (​ដូចជា ទទួលបាន​ធាតុ​ចូល ថ្លៃ​ទិញ ថ្លៃ​កម្លាំង​ពលកម្ម បរិមាណ ការដឹកជញ្ជូន -​ល​-) ដែល​ធានា​ចំណូល និង​ការ​ចិ​ញ្ជឹ​ម​ជីវិត​របស់​កសិករ​៕