​ប​ង្ត្រា​ប​ទីតាំង​ជល់​មាន់​តាម​អន​ឡាញ​ឃាត់ខ្លួន​១៦​នាក់​ក្នុង​ខណ្ឌឫស្សីកែវ​

766
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​កម្លាំង​ការិយាល័យ​នគរបាល​រាជធានី​ភ្នំពេញ​បាន​បង្ក្រាប​ទីតាំង​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ដោយ​ឃាត់ខ្លួន​ជន​ប្រុស​ស្រី​ចំនួន​១៦​នាក់​ដកហូត​ម៉ូតូ​៦​គ្រឿង​និង​វត្ថុតាង​មួយចំនួនទៀត​។​ក្នុងការ​បង្ក្រាប​នោះបាន​ធ្វើឡើង​នៅ​ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​ទី​១​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​យប់​រំលង់​អធ្រាត្រ​ចូល​ថ្ងៃទី​៥​ខែឧសភា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ទីតាំង​ខាងលើនេះ​បើក​លេង​ភ្នាល់​ជល់​មាន់​តាម​អន​ឡាញ​ហើយ​បើក លេង​ទាំងយប់​ទាំង​ថ្ងៃ​យ៉ាង​គ​គ្រិ​ក​គគ្រេង​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​។​ពួគគាត់​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ក៏បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ខាងលើ​ឃាត់ខ្លួន​បាន​មនុស្ស​ប្រុស​ស្រី​១៦​នាក់​ដកហូត​បាន​ម៉ូតូ​៦​គ្រឿង​និង​វត្ថុតាង​មួយចំនួនទៀត​៕S/​