​ប​ញ្ជូ​ល​សមាជិក​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​ព្រះវិហារ​

920
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​នៅ​ក្រុង​/​ខេត្តព្រះវិហារ​បានធ្វើ​ពិធី​ប្រកា​សប​ញ្ជូ​ល​សមាជិក​គណៈបក្ស​ប្រជាជន និង​ពី​ធី​ប្រកាស គណៈ​ក​ម្មា ធិ​ការ​គណបក្ស​មូលដ្ឋាន​កាល​ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ក្រុង​ព្រះវិហារ​។​

​វត្តមាន​ក្នុងឱកាស​នោះ​មាន​លោក​បណ្ឌិត​សួន​ខាំ​ឡ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​ព្រះវិហារ​។​លោក ឡុង សុវណ្ណ សមាជិក​គណៈ ក​ម្មា​ធិ​ការ​កណ្តាល និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​។​លោកស្រី ចឹក ហេង សមាជិក​អចិ​ន្ត្រៃ​នៃ​គណៈកម្មាធិការ​គណបក្ស​ខេត្ត​និង​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ក្រុង​ព្រ​ហ​វិហារ ព្រមទាំង​សមាជិក​សមាជិការ​ជាច្រើនរូប​ទៀត​។

​លោក​បណ្ឌិត​សួន​ខាំ​ឡ​សមាជិក​គណៈកម្មាធិកា​រ​កណ្តាល​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ក្រុង​ព្រះវិហារ​បាន​ថ្លែងថា​សុខសន្តិភាព​គឺ​យើង​រួមគ្នា​បង្កើត​មក​យ៉ាង​លំបាក​។​សុខសន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃនេះ​បង្កើត​មក​យ៉ាង​លំបាក​តាំងពី​បាត​ដៃទទេ​រហូតមកដល់​បច្ចុប្បន្ននេះ​។​ទំរាំ​ប្រទេស​មានការ​រីកចម្រើន​គ្រប់​វិស័យ​ទាំង​វិស័យ​សាលារៀន​ផ្លូវថ្នល់​ស្អាត​វត្ត​អារាម​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​។​

​សន្តិភាព​បានកើត​ចេញ​ពី​ការខិតខំ​ប្រឹងប្រែង​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​ថ្នាក់ដឹកនាំ​ប្រទេស​។​ដូច​ច្នេះ​ហើយ​សូម​បងប្អូន​ប្រជាពលរដ្ឋ​សមាជិក​សមាជិកា​រទាំង​អស់​ត្រូវ​រួបរួមគ្នា​ថែរក្សា​សន្តិភាព​ដែលមាន​ស្រាប់​នៅពេលនេះ​ឲ្យ​បាន​គង់វង្ស​និង​រីកចម្រើន​បន្ថែមទៀត​។​

​លោក​ឡុង​សុវណ្ណ​បាន​ថ្លែង​ដល់​បងប្អូន​ដែល​ត្រូវបាន​ប្រកា​សប​ញ្ជូ​ល​ជា​សមាជិក​នេះ​ត្រូវ​ចូលរួម​គ្នា​ខិតខំ​កសាង​ប្រទេស​ឲ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។​សូម​បងប្អូន​ទាំងអស់គ្នា​កុំ​ភ្លេច​អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕S/​

​ប​ញ្ជូ​ល​សមាជិក​គណៈបក្ស​ប្រជាជន​កម្ពុជា​នៅ​ក្រុង​ព្រះវិហារ​

#