​ប​ញ្ជួ​ន​ស្ត្រី​ដៃដល់​បាញ់សម្លាប់​មនុស្ស​ពីរ​នាក់​រឿង​ដីធ្លី​ទៅ​តុលាការ​

327
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១២​កញ្ញា​ឆ្នាំ​២០១៩​នេះ​ថា​ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​ឃាតកម្ម​បាញ់សម្លាប់​ប្តី​និង​ប្រព​ន្ឋ​។​នៅ​ភូមិរ​វាក់​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​កាលពី​ថ្ងៃទី​៧​ខែកញ្ញា​២០១៩​កន្លង​ទៅនោះ ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តហើយ​កាលពី​ថ្ងៃទី​១១​កញ្ញា​២០១៩​។​ខណៈ​ជនសង្ស័យ​ម្នាក់ទៀត​កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ​នៅឡើយ​។​

​លោកស្នងការ​បាន​បន្ត​ថា​ជនសង្ស័យ​ឈ្មោះ​សេង​អាន​ភេទ​ស្រី​បាន​សារភាពថា​ខ្លួន​ពិតជា​អ្នកបាញ់​សម្លាប់​ជនរងគ្រោះ​ទាំងពីរ​នាក់​ប្រាកដ​មែន​។​ដោយឡែក​ប្តី​របស់គាត់​មិនដឹង​ទេ​គ្រាន់តែ​បាន​យក​កាំភ្លើង​ទៅ​លាក់ទុក​ក្នុងព្រៃ​។​ទោះជា​យ៉ាងណា​សមត្ថកិច្ច​កំពុងតែ​ដុតដៃដុតជើង​ស្វែង​តាម​ចាប់ខ្លួន​បុរស​ជា​ប្តី​របស់​ជនដៃដល់​ដែល​សម្ងំ​លាក់ខ្លួន​នៅក្នុង​ព្រៃ​ដើម្បី​យក​កាំភ្លើង​ដែល​ប្រព​ន្ឋ​ប្រើ​បាញ់សម្លាប់​ដៃគូ​ទំនាស់​ទៅជា​មួយ​នោះ​។​

ស្នងការ​ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា​ជុំវិញ​ករណីនេះ​សមត្ថកិច្ច​មានការ​ពិបាក​ក្នុងការ​ស្វែងរក​អ្នក​ពាក់​ព័​ន្ឋ​(​ប្តី​របស់​ជនសង្ស័យ​)​ដែល​បាន​យក​កាំភ្លើង​ទៅ​លាក់ទុក​ព្រោះ​បញ្ហា​ភូមិសាស្ត្រ​ស្មុគស្មាញ​នៅក្នុង​ព្រៃ​។​មូល​ហេតុដែល​ឈានដល់​មានការ​បាញ់ប្រហា​សម្លាប់​បែបនេះ​បណ្ដាលមកពី​រឿង​ទំនាស់​ព្រំដី របស់​ជនសង្ស័យ​និង​ជនរងគ្រោះ​។​

​លោក​ម៉ម​វណ្ណដា​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តមណ្ឌលគិរី​បានឱ្យដឹងថា​ជនសង្ស័យ​ក្នុងករណី​ឃាតកម្ម​បច្ចុប្បន្នកំពុង​ឃុំខ្លួន​នៅ​ព​ន្ឋ​នាគារ​ខេត្តមណ្ឌលគិរី​។​ចំណែក​អ្នកពាក់ព័ន្ធ​សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​។​គួរ​រំលឹក​ដែរ​ថា​កាល​ថ្ងៃទី​៧​ខែកញ្ញា​២០១៩​វេលា​ប្រហែល​១៩​និង​៣០​នាទី​មាន​ករណី​មនុស្សឃាដ​ដ៏​សាហាវ​មួយ​។​

ករណីនេះ​ឃាត​កបាន​បាញ់សម្លាប់​ទាំង​ប្តី​ប្រពន្ធ​បន្សល់ទុក​កូន​ជនរងគ្រោះ​ចំនួន​៣​នាក់​តូចៗ​ដោយហេតុ​ការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ថ្មដារ​ស្ថិតនៅ​ភូមិរ​វាក់​ឃុំរ​យ៉​ស្រុក​កោះ​ញែក​ខេត្តមណ្ឌលគិរី​។​ជនរងគ្រោះ​ទី​១​ឈ្មោះ​រ៉ា​ហៅ​ម៉ៅ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំជ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​ចំណុច​ភូមិ​ឃុំ​កើតហេតុ​ត្រូវជា​ប្ដី​។​ជនសង្ស័យ​បាញ់​ចំនួន​១​គ្រាប់​ត្រូវចំ​ក្រោម​ដោះ​ខាងឆ្វេង​ធ្លាយ​ចេញមក​ក្រោម​ក្លៀក​ខាងស្ដាំ​បណ្ដាលឱ្យ​ស្លាប់​នៅ​ហ្នឹង​កន្លែង ។

​ជនរងគ្រោះ​ទី​២​ឈ្មោះ​អាន​អុល​ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ​ជា​ប្រពន្ធ​ត្រូវ​ជនសង្ស័យ​បាញ់​ចំនួន​២​គ្រាប់​។​គ្រាប់​ទី​១​ត្រូវចំ​ចូល​ពីលើ​ចង្កេះ​ឆ្វេង​ផ្នែក​ខាងក្រោយ​ចេញមក​ក្រោម​ដោះ​ក្បែ​ចុងដង្ហើម​ផ្នែក​ខាងឆ្វេង​។​គ្រាប់​ទី​២​ត្រូវចំ​គល់​ដោះ​ខាងឆ្វេង​ផ្នែក​ខាងក្រោម​ចេញមក​ខាងលើ​ចុង​ដោះ​ខាងឆ្វេង​បណ្ដាលឱ្យ​ស្លាប់​នៅតាម​ផ្លូវ​នៅពេល​ដឹក​យកមក​មន្ទីរពេទ្យ ៕S/​