​ប​ញ្ជួ​ន​អតីត​ឧកញ៉ា​ហូរ​ចំរើន​ទៅ​តុលា​ការបង្ក​ការភ្ញាក់ផ្អើល​ដោយសារ​មាន​អង្គរក្ស​មក​ការពារ​

976
ចែករម្លែក
  • 161
    Shares

​ដោយៈ​ស​រិ​ទ្ធ​ភ្នំពេញៈ​កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៨​អនុរក្ស​ពន្ធនាគារ​ព្រៃ​សបាន​ប​ញ្ជួ​ន អតីត ឧកញ៉ា ហូរ ចំរើន​តាម​រថយន្ត​សេរី​ទំនើប ម៉ាក Lexus 330 ដោយមាន​អមដោយ រថយន្ត​ស៊ឺរ៉ែន របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ចំនួន​២​គ្រឿង​និង​អង្គរក្ស​ផ្ទាល់​របស់​ជន​ត្រូវ​ចោទ​រាប់សិប​នាក់​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សួរចម្លើយ​។​

​មន្ត្រី​ពន្ធនាគារ​ព្រៃ ស ដែល​ត្រូវ​ចាត់តាំង ឲ្យ​នាំខ្លួន អតីត ឧកញ៉ា ហូរ ចំរើន ទៅកាន់​តុលាការ និង​កង​អង្គរក្ស​ផ្ទាល់ខ្លួន របស់​ជន​ត្រូវ​ចោទ​ជាច្រើន​នាក់ ស្លៀកពាក់​ស៊ីវិល កាន់​វិទ្យុទាក់ទង​គ្រប់​ដៃ កំពុង​អង្គុយ​រង់ចាំ​និង​ការពារ​សុវត្ថិភាព​លោក​ហូរ​ចំរើន​នៅ​ជា​ន់ទី​២​នៃ​អគារ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ក្រៅពី​កង​អង្គរក្ស​ផ្ទាល់ខ្លួន​ជាច្រើន​នាក់ ការពារ​នៅមុខ​បន្ទប់​តុលាការ ក៏មាន​កង​អង្គរក្ស ស្លៀកពាក់ ស៊ីវិល ប្រដាប់​ដោយ វិទ្យុទាក់ទង​គ្រប់​ដៃ ប្រមាណ​ជាជាង​១០​នាក់ នៅ​រង់ចាំ​ការពារ លោក ហូរ ចំរើន នៅខាងមុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផងដែរ​។​

​មន្ត្រី​កង​អង្គរក្ស​ផ្ទាល់​ខ្លូន​របស់លោក​ហូរ​ចំរើន​បាន​ទិញ​កាហ្វេ​អា​ម៉ា​ហ្សូ​ន​ជាច្រើន​កេស​ជញ្ជូន​ចូលទៅ​ចែកចាយ ជូន​មន្ត្រី​គុក​ព្រៃ​ស ខណ​:​លោក ហូរ ចំរើន កំពុង​ត្រូវបាន​តុលាការ​សាកសួរ​។​មិនមាន​មន្ត្រី​គុក ព្រៃ​ស ណា​ម្នាក់​ហ៊ាន​បង្ហើប ព័ត៌មាន ដល់​អ្នកកាសែត នោះទេ ដោយ​ពួកគាត់​បាន​ត្រឹម និយាយថា ជា​បទបញ្ជា​ថ្នាក់លើ ឲ្យ​លាក់ ឲ្យ​ជិត​។​

​សូម​ជម្រាបជូន​ថា​អតីត​ឧកញ៉ា​ហូរ​ចំរើន​ត្រូវបាន​លោក​កូយ​សៅ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ បានសម្រេច​ចេញ​ដីកា បង្គាប់​ឲ្យ​ជាប់គុក កាល​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ កន្លងទៅ​ក្រោម​បទចោទប្រកាន់​ពីបទ​គំរាមកំហែង​ថា​នឹង​សម្លាប់​។

​យោងតាម​មាត្រា​២៣៣​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ សំណុំរឿង បាញ់បោះ​សេរី បំភ័យ ប៉ា​ក្មេក​ជា​មន្ត្រីនគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឈ្មោះ យិន គា កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ កន្លងទៅ​នៅ​ចំណុច ផ្ទះ​វីឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

ក្រោយពេល​អតីត ឧកញ៉ា ហូរ ចំរើន ជាប់គុក ក៏មាន​ជនបរទេស​មួយចំនួន​មក​ដាក់​ពាក្យបណ្តឹង ពាក់ព័ន្ធ​រឿង ឆបោក ប្រាក់ រាប់រយ​លាន​ដុល្លារ​ទើប​តុលាការ​បាន​បន្ត​នីតិវិធី​លើ​សំណុំរឿង​ថ្មីៗ​នេះ​៕S/​

ប​ញ្ជួ​ន​អតីត​ឧកញ៉ា​ហូរ​ចំរើន​ទៅ​តុលា​ការបង្ក​ការភ្ញាក់ផ្អើល​ដោយសារ​មាន​អង្គរក្ស​មក​ការពារ​