​ផលប៉ះពាល់​និង​ខូចខាត​ដំណាំ​ស្រូវ​នៅ​បន្ទាយមានជ័យ​បាន​កើនឡើង​ដល់​ជាង​៣​ម៉ឺន​ហិកតា​

375
ចែករម្លែក

ដោយៈ​ភ្នំ​ស្វាយ​/​បន្ទាយ​មាន​ជ័​យៈម​ន្ត្រី​ជំនាញ​កសិកម្ម​និង​អាជ្ញាធរ​ដែនដី​ង​ថា​ជាទូទៅ​នៅតែ​គ្មាន​ភ្លៀង​ធ្លាក់​ឡើងវិញ​ចំ​ត្រង់​វាលស្រែ​ដែល​រងគ្រោះ​ដោយ​រាំងស្ងួត​ស្រាប់​និង​កន្លែង​ថ្មីៗ​។​គឺ​ផលប៉ះពាល់​និង​ខូចខាត​ដំណាំ​ស្រូវវស្សា​បាន​គ្រប់​ដណ្តប់​នៅ​៨​ស្រុក​/​ក្រុង​លើ​៩​គឺ​កើន​ពី​ជាង​២,៥​ម៉ឺន​ដល់​៣​ជាង​ម៉ឺន​ហិកតា​។​

លោក​ប៉ាង​វណ្ណា​សេដ្ឋ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​៣១​ខែកក្កដា​ថា​:​កន្លងមកនេះ​ថ្វីត្បិតតែ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​ដោយ​កន្លែង​មែន​។​ប៉ុន្តែ​មិនត្រូវ​ចំ​លើ​វាលស្រែ​ដែល​រងគ្រោះ​ដោយ​គ្រោះរាំងស្ងួត​ទាំងអស់​នោះទេ​។​

​វាលស្រែ​ដែល​រងគ្រោះ​រួច​ហើយក៏​បន្ត​ប្រែ​ទៅ​ពណ៌​មាស​ស្អុយ​ហើយ​ខូចខាត​។​បម្រែបម្រួល​អាកាសធាតុ​នេះ​គឺ​មេឃ​បើក​ថ្ងៃ​កាន់តែ​ក្តៅ​ខ្យល់​ស្ងួត​កាន់តែ​បោកបក់​ខ្លាំង​ធ្វើឱ្យ​ហួតហែង​ស្ងួត​ខ្យោះ​ទឹក​កាន់តែខ្លាំង​បន្ថែមទៀត​។​មកទល់ពេលនេះ​តំបន់​រងគ្រោះ​ប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​បាន​ថែម​នៅ​ឃុំ​តា​គង់​ស្រុក​ម៉ាឡៃ​មួយទៀត​។​នៅ​តំបន់​ខ្លះ​ក្នុងស្រុក​ភ្នំស្រុក​ក៏​នឹង​ឈានទៅ​រងគ្រោះ​ដែរ​បើសិនជា​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ ។ ស្រុក​ទាំង​២​នេះ មិន​រងគ្រោះ​មិន​មុន​មក​ទេ​។​

​លើ​ស្រុក​ក្រុង​ដែល​ធ្លាប់​រងគ្រោះ​ស្រាប់​ក៏​បន្ត​រងគ្រោះ ហើយ​កើន​ផ្ទៃ​ដីស្រែ​បន្តទៀត​បច្ច័យ​អាក្រក់​នេះ ធ្វើ​ឲ្យ​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​មក​ត្រឹម​ថ្ងៃនេះ​វា​បាន​កើនឡើង​ពី​ចំនួន​២៥.២៨៤​ហិកតា​ដល់​៣​មឺ​ុ​ន​ប្លាយ​ហិច​តា ៕S/


រូបថត​:​វាលស្រែ​នៅ​ក្រុង​សិរីសោភ័ណ​និង​ស្រុក​ព្រះនេត្រព្រះ​បន្ត​ប្រែ​ពណ៍​មាស​ស្អុយ​ដោយសារ​គ្មាន​ភ្លៀង​ធ្លាក់ ។ ឯ​ប្រព័ន្ធ​ប្រឡាយ​ក៏​គ្មាន​ទឹក​បូម​ដាក់ (​រូប​: ភ្នំ​ស្វាយ )​