“​ផលិតផល​វៃឆ្លាត​រប​ស់​ប្រទេស​ចិន​ខ្ញុំ​មាន​មោទនភាព​ណាស់​”

170
ចែករម្លែក

​ក្នុងអំឡុងពេល​ពីថ្ងៃ​ទី​២៦ ដល់ទី ២៩ ខែសីហា ឆ្នាំ ២០១៩​ពិព័រណ៍​ឧស្សាហកម្ម​វៃឆ្លាត​ចិន​អន្តរជាតិ​ឆ្នាំ​២០១៩ បានរៀបចំ​នៅ​ក្រុង​ឈុ​ង​ឈី​ង​។ សហគ្រាស​ចំនួន​ជាង ៨០០​បាន​ចូលរួម​ក្នុង​ពិព័រណ៍​នេះ​និង​បាន​ចុះ​កិច្ចព្រមព្រៀង​អំពី​គម្រោង​វិនិយោគ​ចំនួន​៦០០ ។ គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​អ្នកទស្សនា​ជាង​២ សែន​នាក់​បាន​ទៅ​ទស្សនា​ពិព័រណ៍​នេះ​។​

​ការទាក់ទង​គ្នា​តាម​ទូរស័ព្ទ​សេវា​៥G ប្រព័ន្ធ​វៃឆ្លាត​AI ហ្គេម​MR និង​បច្ចេកទេស​ឈានមុខ​ជាច្រើន​ទៀត​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ​។​នេះ​មិន​គ្រាន់តែ​បានផ្តល់​ឱកាស​ដល់​អ្នក​ទស្សនា​នូវ​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ការស្វែងយល់​និង​សាកល្បង​បច្ចេកទេស​ថ្មី និង​ទំនើប​ប៉ុណ្ណោះ​ទេ​ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទិសដៅ​អភិវឌ្ឍន៍​ថ្មី​និង​អនាគត​ដ៏​ភ្លឺស្វាង​នៃ​ឧស្សាហកម្ម​វៃឆ្លាត​របស់​ប្រទេស​ចិន​ដែរ​ ៕