​ផឹកស៊ី​ជុំគ្នា​៣​នាក់​ពូ​មីង​ក្មួយ​ឌឺដង​សម្តី​បង្ក​ហឹ​ង្សា​ក្មួយ​បែកក្បាល​មីង​សន្លប់​

610
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ពូ​មីង​ក្មួយ​៣​នាក់​បាន​ផឹកស៊ី​ជុំគ្នា​ពេល​ដល់​ស្រវឹង​ក្មួយ​ដៀមដាម​មាក់ងាយ ក៏​ផ្ទុះ​ហឹ​ង្សា​រ កើតឡើង​វ៉ៃ​ទៅ​វ៉ៃ​ម៉ោ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១៩​និង​៥០​នាទី យប់ ថ្ងៃ​ច័ន្ទ ទី​២៩ ខែតុលា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​រំដួល សង្កាត់​ស្នោ ខណ្ឌ​ពោ​ធិ៏​សែន​ជ៏​យ រាជធានី​ភ្នំពេញ​។​

​ជនបង្ក​ដែល​ត្រូវជា​ក្មួយ​មានឈ្មោះ យ៉ែម ច័ន្ទ​តារា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​នគរបាល រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​ជនរងគ្រោះ​ដែល​ត្រូវជា​ម្តាយមីង​មានឈ្មោះ សឿង ចំរើន អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ស្នោ​ខាងត្បូង​សង្កាត់​ស្នោ​ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។​និង​អ្នករងរបួស​បីនាក់​ទៀត​នៅ​មិន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។​

​តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនដំបូង​ឡើយ​ជនបង្ក​បាន​ផឹកស៊ី​ជាមួយ​មីង​ពូ​និង​មាន​គ្នា​ទាំងអស់​៣​នាក់​មានការ​ផឹកស៊ី​ស្រាស​នៅមុខ​ផ្ទះ​។​ក្មួយ​ប្រសារ​បាន​និយាយ​ដៀមដាម​មាក់ងាយ​ទៅលើ​ពូ​មីង បណ្ដាល​ឲ្យ​មីង​ពូ​ខឹង​ក៏​ទាញ​ដំបង​មក​វ៉ៃ​ចំក្បាល​បណ្ដាលឱ្យ​បែកចេញ​ឈាម ។​ចំណែក​ឯខាង​ក្មួយ​វិញ​ក៏បាន​យក​ពិល​ឆក់​និង​ទួ​រវីស​មក​វ៉ៃ​តបត​វិញ​និង​ឆក់​បណ្ដាលឱ្យ​ម្ដាយមីង​ម្នាក់​បាន​សន្លប់​ស្ដូកស្ដឹង​រងរបួស​ចំ​ចិញ្ចើម​ខាងលើ​ពពក​ប៉ុន​មេជើង​។​

​​ក្រោយមក​សមត្ថកិច្ច​ក៏​នាំ​ជនបង្ក​ឡើង​ឡាន​ដឹក​ទៅ​មន្ទី​ពេទ្យ​និង​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕S/​