​ផឹកស៊ី​ទាស់សម្តី​គ្នា​ទាញ​កាំបិតផ្គាក់​កាប់​ស្លាប់​ម្នា​ក់នៅ​ស្រុក​សាមគ្គី​មានជ័យ

229
ចែករម្លែក

​ដោយៈ​សន​សក្តា​/​កំពង់ឆ្នាំងៈ​បុរស​ម្នា​ក់បាន​ស្លាប់​ក្នុង​ថ្លុកឈាម​បន្ទាប់ពី​ជនដៃដល់​បាន​ទាញ​កាំបិតផ្គាក់​មក​កាប់​មក​លើ​ជនរងគ្រោះ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​សំបុក​គ្រៀល​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​កាលពី​ថ្ងៃទី​៣០​ខែកក្កដា​ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនដៃដល់​មានឈ្មោះ​គួ​ក​ខ្លី​ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​សំបុក​គ្រៀល​ឃុំ​ក្រាំង​ល្វា​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​។​ជនរងគ្រោះ​ឈ្មោះ​ជនរងគ្រោះ​ឈ្មោះ​អ៊ុន​ឈី​ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ​នៅ​ភូមិ​ឃុំ​ស្រុក​ជាមួយគ្នា​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​នៅ​កន្លែង​នេះ​មានការ​ជួបជុំ​ផឹកស៊ី​ជាច្រើន​នាក់​ក្រោយពី​ផឹកស៊ី​ស្រវឹង​ហើយ​ជនរងគ្រោះ​និង​ជនដៃដល់​បាន​ឌឺដង​សម្តី​ដាក់គ្នា​នៅក្នុង​វង់​ផឹកស៊ី ។

​ដោយសារតែ​ផឹក​ស្រវឹង​ផង​ជនសង្ស័យ​បាន​ខឹង​ក្រោធ​យ៉ាងខ្លាំង​ហើយ​ស្ទុះ​ទៅយក​កាំបិតផ្គាក់​ដែល​នៅក្បែរនោះ​កាប់​សន្ធាប់​ទៅ​ជនរងគ្រោះ​បណ្តាលឱ្យ​ជនរងគ្រោះ​រងរបួស​ជា​ទម្ងន់​រួច​រត់​ចេញពី​កន្លែងកើតហេតុ​បាន​ប្រហែល​ជាង​១០០​ម៉ែត្រ​បាន​ដួល​នៅលើ​ផ្លូវស្លាប់​ក្នុង​ថ្លុកឈាម​តែម្តង​។

​ក្រោយពេល​កើតហេតុ​ជនសង្ស័យ​បាន​រត់​គេចខ្លួនបាត់​ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​យកទៅ​ផ្ទះ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​។​នៅពេលនេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​តាមរក​ដើម្បី​ចាប់​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/