​ផឹកស្រា​ស្រវឹង​កាប់​ស្ត្រី​ម្នាក់​ឱ្យ​របួស​

998
ចែករម្លែក

​ដោយៈ​តាកែវៈ ជន​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃុំ​អូ​សារាយ ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​ឃាត់ខ្លួន បន្ទាប់ពី​ជន​រូប​នោះបាន​ផឹកស្រា​ស្រវឹង​ហើយ​បាន​យក​កាំបិត​តាំង​តោ​ទៅ​កាប់​លើ​ស្ត្រី​ម្នាក់ បណ្តាលឱ្យ​រងរបួស​ត្រូវ​បញ្ជូនទៅ​មណ្ឌល​សុខភាព​ដើម្បី​ព្យាបាល​។​ករណី​ហឹ​ង្សា​នេះ​បាន​កើតឡើង​ស្ថិតនៅ​ភូមិ​បឹង​សា​ទង​ឃុំ​អូរ​សារាយ​ស្រុក​ត្រាំកក់​ខេត្តតាកែវ​កាលពី​ថ្ងៃទី​៦​ខែវិច្ឆិកា​ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​បន្តថា ជនសង្ស័យ​មានឈ្មោះ យន់ សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ បឹង​សា​ទង​ឃុំ​អូរ​សារាយ​ស្រុក​ត្រាំកក់​។​ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សឿង​ស្រី​អាយុ​៤០​ឆ្នាំមាន​ទី​លំ​ភូមិ​ឃុំ​ជាមួយគ្នា​ជនសង្ស័យ​។​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​និយាយថា​ដោយសារ​មានទំនាស់​ពាក្យសំដី​ពីមុន​ជាមួយ​ជនរងគ្រោះ​ទើប​ពេលដែល​រូបគេ​ផឹក​ស​ស្រវឹង​ក៏​ខឹង​ហើយ​ដើរ​ទៅយក​កាំបិត​ទៅ​កាប់​លើ​ជនរងគ្រោះ​តែម្តងទៅ​។​ករណីនេះ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/


​ ​ ​