​ផឹកស្រា​ស្រវឹង​ទាញ​ដំបង​វាយ​ក្បាល​ពូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់

965
ចែករម្លែក

​សៀមរាបៈ​បុរស​ត្រូវជា​ពូ​ម្នាក់​បាន​រងរបួស​ធ្ងន់​បន្ទាប់ពី​ផឹកស្រា​ជាមួយ​ក្មួយ​រួចមក​ត្រូវបាន​ក្មួយ​ទាញ​ដំបង​ឈើ​ជ្រុង​វាយ​ចំក្បាល​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​នៅ​ភូមិ​អំពៅ​ដៀប​ឃុំ​ជ្រោយ​នាង​ងួន​ស្រុក​ស្រីស្នំ​ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៣​និង​៤៥​នាទី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្រីស្នំ បាន​និយាយថា ករណី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​មាន​ស្ថាន​ទម្ងន់ បង្ករ​ឡើង​ដោយ​ឈ្មោះ ហៃ ហាន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ។​ចំណែក​ជនរងគ្រោះ​មានឈ្មោះ ប៉ក់ អិ​ក ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ភូមិកំណើត​នៅ​ភូមិ​ស្ករ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន ខេត្តពោធិសាត់​។​បច្ចុប្បន្ន​រស់នៅ​ភូមិ​អំពៅ​ដៀប ឃុំ​ជ្រោយ​នាង​ងួន ស្រុក​ស្រីស្នំ ខេត្តសៀមរាប មុខរបរ​ធ្វើស្រែ​។​អ្នក​ទាំង​២​រស់នៅ​ផ្ទះ​ជាមួយគ្នា​៕S/

ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រីស្នំ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/

​ផឹកស្រា​ស្រវឹង​ទាញ​ដំបង​វាយ​ក្បាល​ពូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់