​ផឹក​ចំ​ស្រា​កាច​ពេល​ចៅសង្កាត់​ទៅ​សួរនាំ​រឿង​វាយ​ចៅសង្កាត់​ឡើង​ទ្រោម​

358
ចែករម្លែក

​ស្វាយរៀង​៖​លោក​ញឹម​សាំ​ចៅសង្កាត់​ចេក​ក្រុង​ស្វាយរៀង​ត្រូវ​ជន​ស្រវឹងស្រា​ម្នាក់​វាយ​បណ្តាលឱ្យ​រងរបួស​ខណៈ​ដែលមាន​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​ថា​មាន​ជន​ស្រវឹង​អុកឡុក​អ្នកភូមិ​។​ចៅសង្កាត់​ចុះទៅ​សួរនាំ​ក៏ត្រូវ​ជន​ប្រមឹក​វាយ​ឡើងខ្លួន​ទ្រោម​តែម្តង​។​ករណី​បង្ក​ហិង្សា​នេះ​បាន​កើតឡើង​ស្ថិត​ក្នុងភូមិ​ទទា សង្កាត់​ចេក ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​កាលពី​យប់ ថ្ងៃទី​៩ ខែ មករា ឆ្នាំ​២០១៩ ។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឱ្យដឹងថា​៖​មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ ប៉ូច សុផល ហៅ ខ្វិន​ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ មុខរបរ​កម្មករសំណង់​រស់នៅ​ភូមិ ទទា សង្កាត់ ចេក​ក្រុង​ស្វាយរៀង​។

​ជននេះ​បានធ្វើ​សកម្មភាព​វាយ​ដោយ​ដៃ​ទៅលើ​ជនរងគ្រោះ​ជា​ចៅសង្កាត់​មាន ឈ្មោះញឹមសាំ ភេទ​ប្រុស អាយុ​៧២​ឆ្នាំ​មុខរបរ​ចៅសង្កាត់​ចេក​មាន​ទីលំនៅ​ភូមិ ទទា សង្កាត់ ចេក ក្រុង​ស្វាយរៀង​បណ្តាលឱ្យ​រងរបួស​គ្រិច​កដៃ​ខាងស្តាំ​និង​ស្នាម​ឆូត​កក​រងរបួស​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ប៉ូច​សុផល​ហៅ​ខ្វិន​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ស្វាយរៀង​ដើម្បី​ចាត់​តាម​នីតិវិធី​ច្បាប់​៕S/