​ផឹក​ប៉ះ​ស្រា​កាច​ម្នាក់​ដេក​គុក​ម្នាក់ទៀត​ដេក​ក្នុង​ម្ឈូស​នៅ​ស្រុក​ព្រៃនប់​

409
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ព្រះសីហនុ​៖​បុរស​ជា​កម្មករសំណង់​ម្នាក់​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ពីបទ​ហឹ​ង្សា​ដោយ​ចេ​ត្ត​នា​បណ្តាលឱ្យ​មិត្តភក្តិ​ក្នុង​វង់​ផឹកស៊ី​ស្លាប់​ដោយ​កាប់​និង​ពូថៅ​ត្រូវ​ក​និង​ក្បាល​។​នគរបាល​មូលដ្ឋាន​បាន​ប្រាប់ថា​ករណីនេះ​កើតឡើង​នៅ​ភូមិ​អូរ​តាសេក​ឃុំ​អូរ​ឧកញ៉ា​ហេង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​ពាក់កណ្តាល​យប់​ថ្ងៃទី​២២​ខែកក្កដា​ឆ្នាំ​២០១៩​។​

​នគរបាល​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ​ឆាន​រ៉ា​ឌី​ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​កម្មករ​ស្នាក់នៅ​កន្លែងកើតហេតុ​បាន​ប្រើ​ពូថៅ​ដង​ឈើ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ឈុន​នី​ភារៈ​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​មុខរបរ​កម្មករ​ដូចគ្នា​មាន​ទីលំនៅ​ភូមិ​ក្រាំង​មានជ័យ​ឃុំ​ដូន​យ៉យ​ស្រុក​ឈូក​ខេត្តកំពត​ត្រូវ​ត្រង់​ក​និង​ដៃ​សងខាង​បណ្តាល​ឱ្យស្លាប់​នៅនឹងកន្លែង​។

​បើតាម​សមត្ថកិច្ច​អះអាងថា​អំពើ​ហឹ​ង្សា​នេះ​កើតឡើង​ក្រោយពេល​ផឹកស្រា​ស្រវឹងស្រា​។​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ឪពុកម្តាយ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​ជនសង្ស័យ​នគរបាល​បាន​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​៕S/​