​ផឹក​ប៉ះ​ស្រា​កាច វាយតប់​គ្នា របួស​ទាំងពីរ ​នៅ​ស្រុក​ស្ទឹងហាវ​

131
ចែករម្លែក

ដោ​យៈវ​ណ្ណៈខេត្ត​ព្រះ​សីហ​នុៈ ​បុរស​២​នាក់​មាន​ជម្លោះ​ដោយ​ហិង្សា វាយកាប់​ចាក់​គ្នា បណ្តាលឲ្យ​រងរបួស​ទាំងសងខាង កាលពី​ម៉ោងជាង​៣​រសៀល​ថ្ងៃទី​៣​ខែតុលា ឆ្នាំ​២០១៩ នៅ​ឃុំ​កំ​ពេញ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​។

​សមត្ថកិច្ច​បញ្ជាក់​តាម​របាយការណ៍​ថា ហេតុការណ៍​នេះ ពីដំបូង​ឈ្មោះ ញ៉ាំ នឿន ភេទ​ប្រុស អាយុ​៣៨​ មុខរបរ​កម្មករ​នេសាទ មាន​ស្រុកកំណើត ភូមិឫស្សី​ជួរ ឃុំ​កន្ថោ​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត ស្នាក់នៅ​ភូមិ​៤​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ បាន​ផឹកស្រា​ស្រវឹង ហើយ​ឈ្លោះប្រកែក​គ្នា រួច​យក​កាំបិត​ចិតបន្លែចាក់ទៅលើ​ឈ្មោះ វិត វី ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ មុខរបរ​កម្មករ​នេសាទ មាន​ស្រុកកំណើត ភូមិ​ច្រេះ ឃុំ​ច្រេះ ស្រុក ជុំ​គិរី ខេត្តកំពត ស្នាក់នៅ ភូមិ ៤ ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ​ខេត្ត​ព្រះសីហនុ​( របួស​ត្រង់​ស្មា​ខាងឆ្វេង​) រួច​ឈ្មោះ​វិត វី បាន​ចាប់​ឈ្មោះ​ញ៉ាំ នឿន បោក​នឹង​ដី​ដែល​ចាក់សាប​ស៊ីម៉ងត៍​បណ្ដាល​ឲ្យឈ្មោះ ញ៉ាំ នឿន រងរបួស​បែកក្បាល​ខាងស្តាំ​។​

​បុរស​ទាំងពីរ​ត្រូវបាន​សមត្ថកិច្ច​នាំយក​មក​មណ្ឌល​សុខភាព​រំ​របួស ហើយ​សាកសួរ​ជា​បន្ត​៕​/Ha