«​ផេះផង់​ធូលី​»​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​តាំង ហៃ សាង ៖ អ្នក​បើកឡាន​ដឹកទំនិញ​

217
ចែករម្លែក
តាំង ហៃ សាង​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយ :​ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​
​រៀបរាប់​ដោយ​ប្រពន្ធ​របស់គាត់​ឈ្មោះ សៅ យ៉​ន​
​ ​​ខ្ញុំ​មិន​ធ្លាប់បាន​រៀនសូត្រ​នៅ​សាលា​ទេ ប៉ុន្តែ​ប្តី​របស់ខ្ញុំ ហៃ សាង គឺជា​គ្រូអក្សរ​សាស្ត្រ​ខ្មែរ​។ គាត់​គឺជា​កូនកាត់​ចិន មកពី​ខេត្តកំពង់ស្ពឺ​។ គាត់​មាន​សាច់ញាតិ​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ​។ សាច់ញាតិ​របស់គាត់​ចូលចិត្ត​ខ្ញុំ ហើយ​បាន​សាកសួរ​ឪពុកម្តាយ​ខ្ញុំ​ថា​តើ​ខ្ញុំ​នៅ​លីវ​ដែរ​ទេ​។ ពួកគេ​បាន​ណែនាំ ហៃ​ស៊ា​ង អំពីខ្ញុំ ហើយ​គាត់​ក៏​បានមក​ទីនោះ​ដើម្បី​លួច​មើល​ខ្ញុំ​។ ឪពុកម្តាយ​របស់គាត់​បាន​ជូន​ជំនូន​ទៅ​គ្រួសារ​របស់ខ្ញុំ ហើយ​យើង​ក៏បាន​រៀបការ​។ ខ្ញុំ​មិនដែល​បាន​ជួប​គាត់​ទេ រហូតដល់​ថ្ងៃ​ដែល​យើង​រៀបការ​។​
​ ​​បន្ទាប់ពី​យើង​រៀបការ​រួច យើង​រស់នៅ​ជាមួយ​គ្រួសារ​ខាង​ប្តី​របស់ខ្ញុំ​អស់​រយៈពេល​មួយខែ​។ ប៉ុន្តែ​ឪពុកម្តាយ​របស់ខ្ញុំ​នឹក​ខ្ញុំ ហើយ​ព្រួយបារម្ភ​ខ្លាច​សាច់ញាតិ​ខាង​ប្តី​ចិ​ញ្ចិ​ម​មើលថែ​ខ្ញុំ​មិន​បានល្អ​គ្រប់គ្រាន់​។ ដូច្នេះ ឪពុកម្តាយ​របស់ខ្ញុំ​ក៏បាន​ស្នើសុំ​ខ្ញុំ​និង​ប្តី​ទៅ​រស់នៅ​ជាមួយ​គាត់​វិញ​។ ខ្ញុំ​មិនមាន​បញ្ហា​អ្វី​ជាមួយ​ខាង​សាច់ថ្លៃ​ទេ ប៉ុន្តែ​ខ្ញុំ​និង​ប្តី​បាន​ផ្លាស់​ទៅ​រស់នៅ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ​វិញ​។​
​ ​ឪពុកម្តាយ​របស់ខ្ញុំ​បាន​ណែនាំ​ឲ្យ ហៃ សាង ចូលរៀន​វគ្គ​បើកបរ​នៅ​វត្តភ្នំ ដែលមាន​តម្លៃ​សិក្សា​៥០០​រៀល​។ ក្រោយមក ប្តី​របស់ខ្ញុំ​ក្លាយទៅជា​អ្នក​ដឹកជញ្ជូន​ម្នាក់​។ គាត់​គឺជា​អ្នក​ដឹក​ខ្សាច់ ដឹក​ឥដ្ឋ ដែក ដែកថែប និង ស៊ីម៉ង់​។ គាត់​សន្សំ​បាន​ប្រាក់​១០០០​ទៅ​២០០០​រៀល​ក្នុង​មួយខែ ដែល​អាច​ឧ​ត្ថ​ម្ភ​ដល់​គ្រួសារ​ទាំងមូល​បាន​។ ចំណែក​ខ្ញុំ​នៅផ្ទះ​មើលថែ​កូន​។
​ ​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​បានទាមទារ​ឲ្យ​ប្រជាជន​ចាកចេញ​ពី​ទីក្រុង​ភ្នំពេញ​ឲ្យ​បាន​ឆាប់រហ័ស​តាម​ដែល​អាចធ្វើ​ទៅបាន​។ ពួកគេ​បន្ថែមថា បី​ថ្ងៃ​ទៀត​ពួកយើង​នឹង​បាន​ត្រឡប់​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ ហើយ​ពួកយើង​ស្ទើរតែ​គ្រប់គ្នា​បាន​ជឿ​នៅ​អ្វីដែល​ពួកគេ​បាន​ប្រាប់​ពួកយើង​។ ពួកយើង​បាន​យក​ម្ហូបអាហារ និង​របស់​ប្រើប្រាស់​តែ​បន្តិចបន្តួច​ប​ណ្ណោះ​ទៅជា​មួយ​។ កូន​ទី​១១​របស់ខ្ញុំ​បាន​យួរ​ម្ហូបអាហារ សម្លៀកបំពាក់ និង ទឹក​។​
​ ​វា​មានការ​ពិបាក​សម្រាប់​ខ្ញុំ​ក្នុងការ​ធ្វើដំណើរ ព្រោះ​វា​ជិត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ឆ្លងទន្លេ​។ នៅតាម​ផ្លូវ អង្គ​ការចង់​សម្លាប់​ពួកយើង ប៉ុន្តែ​ខ្ញុំ​បាន​អង្វរ​ពួកគេ ដោយបាន​និយាយថា ខ្ញុំ​ជិត​ដល់​ថ្ងៃ​សម្រាលកូន​ហើយ និង​មានកូន​ជាច្រើន​នាក់​ទៀត​ដែល​ខ្ញុំ​ត្រូវ​មើលថែ​ពួកគេ​។ បន្ទាប់មកទៀត​ខ្ញុំ​បានមក​ដល់​ខេត្តកំពង់ឆ្នាំង​។ ខ្ញុំ​ក៏​សម្រាល​បានកូន​ប្រុស​ម្នាក់​។​
​ ​នៅពេលដែល​ខ្មែរក្រហម​សួរ​អំពី​ប្រវត្តិរូប​របស់​ពួកយើង ខ្ញុំ​បាន​ប្រាប់​ទៅ​ពួកគេ​ថា ហៃ សាង គឺជា​អ្នកបើកបរ​ឡាន​ដឹកទំនិញ ហើយ​ខ្ញុំ​គឺជា​អ្នកលក់​បន្លែ​។ ប្រជាជន​ខ្លះ​ជឿ​ខ្ញុំ ប៉ុន្តែ​អ្នកខ្លះ​ទៀត​ពុំបាន​ជឿ​ខ្ញុំ​ទាំងអស់​ទេ​។ ប្តី​របស់ខ្ញុំ ត្រូវបាន​បញ្ជា​ឲ្យ​ដឹក​ត្រី​ទៅ​ផ្សារ ហើយ​ប្រជាជន​ក្មេងៗ​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅធ្វើ​ស្រែ​។ គាត់​ត្រឡប់មកផ្ទះ​ម្តង​ឬ​ពី​ដង​ក្នុង​មួយខែ​។​
​ ​ពួកយើង​មិនមាន​អ្វី​សម្រាប់​ហូប​ច្រើន​ទេ គឺ​មានតែ​អង្ករ​ពីរ​ក្រាម​សម្រាប់​ជា​អាហារ​។ វា​មិន​គ្រប់គ្រាន់​សម្រាប់​ចិ​ញ្ចិ​ម​កូនៗ​របស់ខ្ញុំ​ទេ​។ ដូច្នេះ ខ្ញុំ​ក៏បាន​យក​វា​ទៅ​ដាំ​ជា​បបរ​។ ពួកយើង​មិនមាន​អំបិល​ទេ​។ ថ្ងៃមួយ​ខ្ញុំ​បានឃើញ​អ្នកភូមិ​លួច​ម្ហូបអាហារ​អង្គការ ហើយ​នៅពេលដែល​អង្គការ​បាន​រកឃើញ ពួកគេ​ក៏​ត្រូវបាន​បញ្ជូនទៅ​សម្លាប់​នៅក្នុង​ព្រៃ​ជ្រៅ​។​
​ ​មានតែ​កូន​របស់ខ្ញុំ​ពីរ​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​រស់នៅ​ជាមួយ​ខ្ញុំ ចំណែកឯ​កូន​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​កងចល័ត​។ កូន​របស់​ប្រជាជន​មូលដ្ឋាន​ខ្លះ​បាន​ឈ្លោះ​វាយ​គ្នា​ជាមួយ​កូន​របស់ខ្ញុំ​។ នៅពេលដែល​ពួកគេ​វាយ​កូន​របស់ខ្ញុំ ខ្ញុំ​ខឹង​ពួកគេ​ជាខ្លាំង ហើយ​ខ្ញុំ​ក៏បាន​វាយ​ទៅលើ​ក្មេង​ទាំងនោះ​។ បន្ទាប់មក​ប្រធាន​កង​របស់ខ្ញុំ​បាន​ប្រទេចផ្តាសា​ខ្ញុំ​យ៉ាងខ្លាំង​។ ប្រជាជន​នៅ​ទីនោះ​ខ្លះ​បាន​ប្រមាថមើលងាយ​ខ្ញុំ​ថា «​អ្នក​ទាំងនោះ​ធ្លាប់តែ​រស់នៅ​ស្រណុក​សុខ​ស្រួល ជាមួយនឹង​របស់រប​រ​ប្រើប្រាស់​ទំនើបៗ​ដូចជា​ឡាន ម៉ូតូ មិនចេះ​ធ្វើការ​ទេ ប៉ុន្តែ​ចេះតែ​ហូប​មួយ​មុខ​ប៉ុណ្ណោះ​»​។ អ្នក​ខ្លះទៀត​ច្រណែន ព្រោះ​ខ្ញុំ​មានកូន​ច្រើន​ហើយ​ទទួលបាន​អង្ករ​ជា​របប​អាហារ​ច្រើន ដែល​អាស្រ័យទៅលើ​ចំនួន​សមាជិក​នៅក្នុង​ក្រុមគ្រួសារ​។​
​ ​នៅពេលដែល​ខ្ញុំ​ក្រឡេក​មើលទៅ​រូបថត​ប្តី​របស់ខ្ញុំ វា​បាន​រម្លឹក​ខ្ញុំ​អំពី​ការធ្វើការងារ​ដ៏​លំបាក​ដើម្បី​ផ្គត់ផ្គង់​ពួកយើង និង​គ្រួសារ​របស់​ពួកយើង​ឲ្យ​រស់នៅ​សុខ​ស្រួល​។ ពេលនេះ​ប្តី​របស់ខ្ញុំ​បាន​ស្លាប់​ទៅកាន់​សុគតិភព​ហើយ​៕សរន