«​ផ្កាយដុះកន្ទុយ​គ្រី​ស​ម៉ាស​»​ចូលមក​កៀក​ផែនដី​បំផុត​នៅ​យប់​នេះ ក្រោយ​ធ្វើដំណើរ​សំដៅ​មក​អស់​រាប់​សតវត្សរ៍​

1567
ចែករម្លែក
  • 188
    Shares

​សំរាប់​អ្នករស់នៅ​ក្រោម​ផ្ទៃមេឃ​យប់​ងងឹត រាត្រី​ថ្ងៃអាទិត្យ​ទី​១៦​ធ្នូ​នេះ​នឹង​ឃើញ​វត្ថុ​ចម្លែក​មួយ​នៅលើ​មេឃ​ដោយ​ភ្នែក​ទទេ នោះ​គឺ​ផ្កាយដុះកន្ទុយ​ពណ៌​បៃតង​ព្រាលៗ​មួយ​​ដែល​ធ្វើដំណើរ​ចូលមក​កៀក​ផែនដី​បំផុត​ក្រោយពី​វា​បានធ្វើ​ដំណើរ​តម្រង់​មក​អស់​ពេល​ជាច្រើន​សតវត្សរ៍​។​

​ផ្កាយដុះកន្ទុយ​46P/Wirtanen មាន​ចំណុច​ស្នាម​ពណ៌​បៃតង​ភ្លឺ​ព្រាលៗ ធ្វើដំណើរ​ចន្លោះ​គន្លង​ភព​ព្រហស្បតិ៍​(Jupiter)​និង​ព្រះអាទិត្យ​។​ក្នុង​ដំណើរ​ចូលមក​កៀក​ផែនដី​​បំផុត​នា​រាត្រី​ថ្ងៃអាទិត្យ​នេះ ផ្កាយ​46P/Wirtanen​ដែល​ដាក់ឈ្មោះ​តាម​តារាវិទូ​Carl Wirtanen​ដែល​បាន​រកឃើញ​វា​នៅ​ឆ្នាំ​១៩៤៨ នឹង​បង្ហាញខ្លួន​ជួន​ពេល​ជាមួយនឹង​ទស្ស​​នី​យ​ភាព​អស្ចារ្យ​លើ​មេឃ គឺ​ការធ្លាក់​កញ្ចុំ​អាចម៍ផ្កាយ​ប្រចាំឆ្នាំ​ឈ្មោះថា​Geminids​។​

​អ្នកវិទ្យាសាស្ត្រ​ខាង​តារាសាស្ត្រ​នៅ​សកលវិទ្យា​ល័យ​Maryland លោក Tony Farnham បានអោយដឹង​កាលពី​ថ្ងៃ​សៅ​រិ៍​ថា​« ស្នាម​ព្រាលៗ​នេះ​គ្រាន់តែ​ជា​ដុំ​ឧស្ម័ន​មួយ​។​​មាន​ស្នូល​រឹង​នៅ​កណ្តាល និង​ហ្គាស​នៅ​ជុំវិញ​រាប់រយ​ពាន់​គីឡូម៉ែត្រ​»​។​

​ដោយ​ត្រូវបាន​គេ​ហៅថា​«​ផ្កាយដុះកន្ទុយ​គ្រី​ស​ម៉ាស​» វា​ត្រូវ​ហោះ​កាត់​ព្រះអាទិត្យ​នៅ​រាល់​៥,៤​ឆ្នាំ និង​កាត់​ផែនដី​រាល់​១១​ឆ្នាំ​ម្តង តែ​ឆ្ងាយ​ណាស់​មិនអាច​មើលឃើញ​ដោយ​​ភ្នែក​ទទេ​បានទេ​។​សំរាប់​ដំណើរ​នៅ​ថ្ងៃអាទិត្យ​នេះ វា​ចូលមក​កៀក​ផែនដី​មែនទែន​កនុង​រយៈពេល​ប៉ុន្មាន​សតវត្សរ៍​មកនេះ​គឺ​នៅ​ចម្ងាយ​ប្រមាន​៣០​ដង​នៃ​ចម្ងាយ​ពី​ផែនដី​​ទៅ​ព្រះ​ចន្ទ​ឬ​ជាង​១១​លាន​គីឡូម៉ែត្រ​៕​ដោយ​៖​វាសនា​

​បន្ទាប់ពី​បង្ហាញខ្លួន​នៅ​លើក​នេះ​ទៅ 46P/Wirtanen​នឹងមិន​ចូលមក​កៀក​ផែនដី​ទៀត​ទេ​នៅ​រាប់រយឆ្នាំ ឬ​អាច​ថា​រាប់ពាន់​ឆ្នាំ​ទៅមុខ​