“​ផ្កា​កែវ​” ចង់​ជួយ​ព្យាបាល​ក្មេងប្រុស ដែលមាន​ដំបៅ​ក្នុង​មាត់​រីក​ធំ​

466
ចែករម្លែក

​ភ្នំពេញ​៖ ក្រោយពី​មានការ​អំពាវនាវ​ឱ្យ​សប្បុរសជន​ជួយ​នោះ ថៅកែ​ស្រី នៃ​ម​ជ្ឈ មណ្ឌល ថែរក្សា​សម្រស់ “​ផ្កា​កែវ​” បានប្រកាស​ស្វែងរក​ក្មេងប្រុស​ដែលមាន​ដំបៅ​ក្នុង មាត់​រីក​ធំ ដូច​នំ​ឡើង និង​ចង់ដឹង​ពី​លំនៅដ្ឋាន​ច្បាស់លាស់​របស់​ក្មេងប្រុស​នោះ​នៅ កន្លែង​ណា ដើម្បី​ចុះទៅ​ជួប​ផ្ទាល់ និង​នាំយក​ក្មេង​នេះ មក​ព្យាបាល​។

ក្មេងប្រុស​ដែលមាន​ដំបៅ​ក្នុង​មាត់​យ៉ាង​ធំ មាន​ហ្វេ​ស​ប៊ុ​ក​បុរស​ម្នាក់ ឈ្មោះថា “Keo Nimith” បាន​បង្ហោះ​រូបថត និង​វិ​ឌី​អូ​ក្មេងប្រុស​នេះ យំ​ខ្លាំង ដោយសារតែ​បំបៅ​មាត់​រីក ធំ​ឡើង​។ ប៉ុន្តែ​ឯកសារ​រូបថត​នេះ បង្ហោះ​តាំងពី​ខែកុម្ភៈ ឆ្នាំ​២០១៩ មកម្ល៉េះ នៅតែ​ល្បី និង​មានការ​អាណិត​យ៉ាងខ្លាំង​។

​អ្នកស្រី សួរ ស្រី​កែវ នាយិកា​មជ្ឈមណ្ឌល​ថែរក្សា​សម្រស់ “​ផ្កា​កែវ​” បាន​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹង​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ​ថា អ្នកស្រី​បាន​ទាក់ទង​ទៅកាន់​ហ្វេ​ស ប៊ុ​ក​បុរស​ឈ្មោះថា “KeoNimith” ដែល​បង្ហោះ​រូបថត​ក្មេងប្រុស​នោះ​ប៉ុន្តែ​មិនអាច​សុំ​ការ បញ្ជាក់​យ៉ាងច្បាស់​លាស់​បានឡើយ​ថា ក្មេង​ឈឺ​ដំបៅ​មាត់​យ៉ាងខ្លាំង​នេះ​មាន​ស្ថានភាព យ៉ាងណា​នោះទេ បាន​ព្យាបាល​ហើយ​ឬ​នៅ​? ឬ​ជា​ធូរស្បើយ​។ គ្រាន់តែ​ម្ចាស់​គណនី ហ្វេ​ស​ប៊ុ​ក ប្រាប់ថា ក្មេង​នេះ នៅ​ឈឺ​មិនទាន់​ជា ហើយ​ជា​ក្មេង រស់នៅ​ខេត្តកំពង់ចាម ហើយ​សួរ​សុំ​អាស័យដ្ឋាន និង​លេខ​ទូរស័ព្ទ​របស់​ម្តាយ ក៏​មិន​ប្រាប់​ទៀត​។

​ជា​អ្នក​ចូលចិត្ត​ធ្វើបុណ្យ និង​ចង់​ជួយ​ក្មេងប្រុស​រូបនេះ អ្នកស្រី ផ្កា​កែវ បាន​និយាយថា ប្រសិនបើ​មហាជន អាជ្ញាធរ​ក្នុង​ខេត្ត បានដឹង​ដំណឹង ឬ ស្គាល់​ពី​អត្តសញ្ញាណ​ក្មេង ប្រុស​រូបនេះ សូមជួយ​ទំនាក់ទំនង​មក​អ្នកស្រី​ផ្ទាល់ ឬ​ផ្ញើ​សារ ទៅកាន់​លេខ 012 647 000, 016 647 000, 090 647 000 ព្រោះ​អ្នកស្រី​ចង់ទៅ​ជួប​ផ្ទាល់ ដើម្បី​មើល​ស្ថានភាព និង​ចង់យក​ក្មេង​នោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឱ្យបាន​ត្រឹមត្រូវ ដោយ​ចេញថ្លៃ ចំណាយ សម្រាប់​ក្មេងប្រុស​រូបនេះ​៕ ដោយ​៖ បូ​រិ​ន​