​ផ្កា​យូ​ន​ណាន​តុបតែង​ស្រុក​ខ្មែរ​

307
ចែករម្លែក

ផ្កា​កុលាប​របស់​ខេត្ត​យូ​ន​ណាន​បាន​ត្រូវ​ដឹកជញ្ជូន​ពី​ក្រុង​គុន​មីង​នៃ​ខេត្ត​យូ​ន​ណាន​ទៅដល់​រាជធានី​ភ្នំពេញ​នៃ​ប្រទេស​កម្ពុជា ដោយ​ចំណាយពេល​មិន​ដល់ ២៤ ម៉ោង ។ លោក ហ្វូ ឆាវ នាយក​ក្រុមហ៊ុន​ផ្កា ទាន​វ៉ាង ក្រុង​គុន​មីង​ខេត្ត​យូ​ន​ណាន បាន​បញ្ជាក់ថា នេះ​ជា​ល្បឿន​លឿន​ជាងគេ​ដែល​នាំចេញ​ផ្កា​ស្រស់​ពី​ក្រុង​គុន​មីង​ទៅ​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​យើងខ្ញុំ​មាន​លក្ខណសម្បត្តិ​នាំចេញ​នាំចូល​ផ្កា​ស្រស់ ហើយ​អាច​ដឹកជញ្ជូន​ផ្កា​ស្រស់​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​កម្ពុជា​ដោយផ្ទាល់​តាមផ្លូវ​អាកាស​ចរណ៍ ។

ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន ទាន​វ៉ាង បាន​ក្តាប់ជាប់​នូវ​ឱកាស​ដ៏​ល្អ ដើម្បី​ពង្រីក​អាជីវកម្ម​ផ្កា​ស្រស់​នៅ​ទីផ្សារ​នៃ​តំបន់​អាស៊ីអាគ្នេយ៍ ។ បន្ទាប់ពី​ក្រុមហ៊ុន​ផ្កា ទាន​វ៉ាង សាខា​កម្ពុជា​ត្រូវបាន​បង្កើត​នៅ​ឆ្នាំ ២០១៤ រៀងមក ក្រុមហ៊ុន​បានសម្រេច​កំណើន​ពាណិជ្ជកម្ម ២០% ជា​រៀងរាល់ឆ្នាំ ។ គិត​ជា​មធ្យម ផ្កា​ស្រស់​ដែល​នាំ​ចេញពី​ខេត្ត​យូ​ន​ណាន​ទៅ​កម្ពុ​ជាមាន​ចំនួន​លើសពី ១០ លាន​ទង​ក្នុង​រយៈពេល​មួយឆ្នាំ ។​

តាម​ស្ថិតិ​ពី​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ​កម្ពុជា​បានឱ្យដឹងថា ផ្កា​ស្រស់​ដែល​ប្រើប្រាស់​នៅ​ប្រទេស​កម្ពុជា​មានតែ ៣០% ត្រូវ​ដាំ​ក្នុងស្រុក ភាគច្រើន​គឺ​ត្រូវ​នាំចូល​ពី​បរទេស ។ ក្រុមហ៊ុន ទាន​វ៉ាង ជា​ក្រុមហ៊ុន​ទី ១ ដែល​ធ្វើ​អាជីវកម្ម​នាំចេញ​ផ្កា​ស្រស់​ពី​ប្រទេស​ចិន​ទៅ​ប្រទេស​កម្ពុជា ។ លោក ភឿង រិ​ទ្ធិ អ្នកទទួលខុសត្រូវ​នៃ​ក្រុមហ៊ុន ទាន​វ៉ាង សាខា​កម្ពុជា បាន​ប្រាប់​អ្នកកាសែត​ថា ដោយសារ​ផ្កា​ស្រស់​ចិន​មាន​ផ្កា​ធំ គុណភាព​ល្អ និង​អាច​រីក​បានយូ ជនជាតិខ្មែរ​ចូលចិត្ត​ប្រើ​ផ្កា​ស្រស់​របស់​ចិន ។

លោក ភឿង រិ​ទ្ធិ បាន​បន្តទៀតថា នៅ​ឆ្នាំ ២០១៤ ខ្ញុំ​បាន​ចូលធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ ។ កាលនោះ ខ្ញុំ​មិនចេះ​លក់ទំនិញ ហើយក៏​មិនចេះ​ធ្វើការ​គ្រប់គ្រង​ក្រុមហ៊ុន​ទេ ដូច្នេះ ខ្ញុំ​ចាប់ផ្តើម​ធ្វើការ​បណ្តើរ រៀន​បណ្តើរ ។ ខ្ញុំ​បាន​ចំណាយពេល ៥ ឆ្នាំ ហើយ​ឡើង​ឋានៈ​ពី​អ្នក​ជញ្ជូន​ទំនិញ​ធម្មតា​ម្នាក់​ទៅជា​នាយក​ក្រុមហ៊ុន ។ លោក ហ្វូ ឆាង បាន​បញ្ជាក់ថា យើង​មិន​គ្រាន់តែ​ត្រូវធ្វើ​អាជីវកម្ម​ឱ្យបាន​ល្អ​ប៉ុណ្ណោះ​ទេ ហើយ​ត្រូវ​សហការគ្នាជាមួយ​អ្នកស្រុក​ក្នុង​តំបន់​ដើម្បី​សម្រេច​នូវ​ការ​ឈ្នះ​-​ឈ្នះ ។​

-​តួលេខ​អំពី​អាជីវកម្ម​ផ្កា​ស្រស់​ខេត្ត​យូ​ន​ណាន​
​នៅ​ឆ្នាំ ២០១៨ ខេត្ត​យូ​ន​ណាន​បាន​ដាំ​ផ្កា​ស្រស់​ដែលមាន​ទំហំ​សរុប ១១,៤ ម៉ឺន​ហិកតា កើនឡើង ៩,៧% មាន​ទំហំ​ពាណិជ្ជកម្ម​សរុប ៥២៥៩០ លាន​យាន់ កើនឡើង ៤,៥% មាន​សហគ្រាស​ផ្កា​ស្រស់​ចំនួន ២៣១៦ កើនឡើង ៨,៣% ។ ខេត្ត​យូ​ន​ណាន​ដណ្តើមបាន​ទីផ្សារ​ផ្កា​ស្រស់ ៧០% ក្នុង​ទីក្រុង​ធំ និង​មធ្យម​ចំនួន​ជាង ៨០ ក្នុងប្រទេស​ចិន ៕ ​ដោយ យូ ជាំ​ង​នី​ង​