​ផ្កា​អង្គារ​សិ​ល​កំពុងមាន​ហាងឆេង​ខណ​:​ពេល​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​បាន​ជិត​មកដល់​

325

(​រតនគិរី​)៖​ប្រជាពលរដ្ឋ​នៅ​ខេត្ដ​រតនគិរី​មួយចំនួន​បាន​មមាញឹក​ក្នុងការ​ស្វែងរក​កាប់​ដើម​អង្ការ​សិ​លពី​តំបន់​ព្រៃ​យកមក​លក់​នៅ​ផ្សារ​បាន​លុង​នា​ឧិ​កាស​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​ដែល​បាន​ខិត​មក​ជិត​ដល់​។​លោក​ផន​លោម​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ភូមិ​អូរ​កន្ដិល​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​បានឱ្យដឹងថា​ដើម​អង្គារ​សិ​ល​ដែល​បាន​ដឹក​យកមក​លក់​នៅ​ផ្សារ​បាន​លុង​នេះ​គឺ​ទៅរក​កាប់​នៅតាម​ព្រៃ​នៃ​តំបន់​ទំនៀប​តាម​បណ្ដា​ស្រុក​មួយចំនួន​ដូចជា​ស្រុក​វ៉ឺ​ន​សៃ​,​កូន​មុំ​,​និង​ស្រុក​លំផាត់​។​

ប្រជាពលរដ្ឋ​រូបនោះ​បាន​បន្ដ​ឱ្យដឹងទៀតថា​គាត់​បាន​ប្រកប​របរ​លក់​ផ្កា​អង្គារ​សិ​ល​នេះ​រយ​:​ពេល​ពី​ឆ្នាំ​មកហើយ​គឺ​ឱ្យតែ​ដល់​ថ្ងៃទី​៣​ទី​៤​ខែកុម្ភ​:​ជា​រៀងរាល់ឆ្នាំ​ត្រូវ​ចាប់​លក់​រហូតដល់​ថ្ងៃ​ចូលឆ្នាំ​ចិន​តែម្ដង​។​ដើម​អង្គារ​សិ​ល​ដែល​កាប់​យកមក​លក់​ត្រូវ​មើល​ដើម​ណា​ដែលមាន​ចេញ​ផ្កា​ក្រពុំៗ​ច្រើន​ទើប​យកមក​លក់​គេ​ចូល​ចិត​ទិញ​។​

ក្នុង​មួយ​ដើម​អាច​លក់បាន​មួយ​ម៉ឺន​ទៅដល់​បួន​ម៉ឺន​រៀល​ទៅតាម​ដើម​តូច​ឬ​ធំ​។​​ចំណែក​អ៊ំស្រី​ម្នាក់​ឈ្មោះ​លាង​អ្នកលក់​ផ្គា​អង្គារ​សិ​ល​នៅខាងមុខ​ផ្សារ​បាន​លុង​ដែល​កំពុង​ញាប់ដៃ​ក្នុងកា​លក់​ផ្កា​ជូន​ភ្ញៀវ​ក៏បាន​ងាក​មក​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​ដែរ​ថា​ផ្កា​ដែល​អ៊ំស្រី​សក់​នោះ​បានទទួល​ទិញ​ពី​ប្រជាពលរដ្ឋ​ដែល​កាប់​យកមក​ពី​ព្រៃ​តាម​បណ្ដា​ស្រុក​។​

​អ៊ំស្រី​បាន​បន្ដថា​គាត់​តែងតែ​ទទួល​ទិញ​ផ្កា​អង្គារ​សិ​ល​នេះ​ពី​អ្នកភូមិ​ដើម្បី​លក់​បន្ដ​ជា​រៀងរាល់ឆ្នាំ​គ្រាន់​បាន​ប្រាក់កម្រៃ​ខ្លះ​។​នៅ​មុនពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​បាន​ជិត​មកដល់​ប៉ុន្មាន​ថ្ងៃនេះ​អ្នក​ដែល​មក​ទិញ​ផ្កា​អង្គា​រលិស​យកទៅដាក់​ផ្ទះ​ភាគច្រើន​គឺជា​ជនជាតិ​ចិន​កាត់​ខ្មែរ​និង​ជនជាតិ​វៀតណាម​ព្រោះ​នៅតែ​ប៉ុន្មាន​ថ្ងៃ​ទៀត​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន​និង​វៀតណាម​បានមក​ដល់​។​

អ្នកលក់​ផ្កា​អង្គារ​សិ​ល​បានបញ្ជាក់​ស្រដៀង​គ្នា​ថា​របរ​លក់​ផ្កា​អង្គា​សិ​ល​នេះ​ក្នុង​មួយ​រដូវ​លក់បាន​តែម្ដង​ទេ​គឺ​នៅមុន​ចូលឆ្នាំ​ចិន​និង​វៀតណាម​ជាង​មួ​យស​ប្ដា​ហ៏​ហើយ​អាច​រកប្រាក់​បាន​ពី​ហាសិប​ម៉ឺន​ទៅមួយ​លាន​រៀល​ដែរ​ហើយ​នេះ​គឺជា​របរ​បន្ទាប់បន្សំ​តែ​ប៉ុ​ណោះ​។​
​អ៊ំស្រី​ស៊ូ​អេង​អាយុ​ជាង​៦០​ឆ្នាំ​ជនជាតិ​ចិន​កាត់​ខ្មែរ​បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​កា​ចូ​ន​ក្រោម​ឃុំ​កា​ចូ​ន​ស្រុក​វ៉ឺ​ន​សៃ​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹងថា​កា​ទម្លាប់​ទិញ​ផ្កា​អង្គារ​សិ​ល​យកទៅ​តាំង​ក្នុងពេល​ចូលឆ្នាំថ្មី​ប្រពៃណី​ចិន​គឺជា​ជំនឿ​ត​មាន​តាំងពី​ដូនតា​យូ​លង់​មក​គឺ​សម្រាប់​សម្គាល់​មើល​រាសី​។​

អ៊ំស្រី​បាន​បន្ដ​ឱ្យដឹងទៀតថា​ចូលឆ្នាំ​ចិន​និង​វៀតណាម​មាន​រយ​:​ពេល​បី​ថ្ងៃ​ហើយ​បើ​ថ្ងៃ​ចូលឆ្នាំ​ទីមួយ​ផ្កា​អង្គារ​សិ​ល​ដែល​គេ​ទិញយក​តាំង​នោះបាន​រីក​ច្រើន​បញ្ចេញ​ព័រ​ណ៏​លឿង​គឺ​បញ្ជាក់ថា​នៅក្នុង​ក្រុមគ្រួសារ​នោះបាន​ជួប​សេចក្ដីសុខ​ចម្រើន​រុងរឿង​ពោលគឺ​រកស៊ី​ទទួលទាន​មានបាន​ត្រ​ជាត់​ត្រជុំ​។

លោក​បៀ​ង​ម៉េង​ជនជាតិ​វៀតណាម​ម្នាក់​រស់នៅ​ភូមិ​៧​មករា​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង​បាន​ប្រាប់​រស្មី​កម្ពុជា​ឱ្យដឹង​ដែរ​ថា​ជាទូទៅ​ក្នុង​ឧិ​កាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​និង​វៀតណាម​គេ​តែងតែ​យម​ទិញ​ដើម​ផ្កា​អង្គារ​សិ​ល​យកមក​ដាក់តាំង​ដើម្បី​ទទួល​ឆ្នាំ​ថ្មី​និង​សម្គាល់​មើល​ពី​ភាពជោគជ័យ​នៅក្នុង​គ្រួសារ​គេ​។​

លោក​ម៉េង​បានបញ្ជាក់​ថា​រយ​:​ពេល​ចូលឆ្នាំ​បី​ថ្ងៃ​បើ​ផ្កា​នោះ​រីក​ឡើង​ព្រម​គ្នា​ព័រ​ណ៏​មាស​ជាពិសេស​នៅ​ថ្ងៃទី​គឺ​នៅក្នុង​គ្រួសារ​នោះ​នឹងមាន​សេចក្ដីសុខ​ចម្រុងចម្រើន​ពេញ​មួយឆ្នាំ​ហើយ​លម្អងផ្កា​ដែល​រុះ​រោយ​ចុះមក​គេ​តម​មិនឱ្យ​បោស​ចេញ​ឡើយ​គឺ​ទុក​ដល់​ចូលឆ្នាំ​រួច​ប្រមូល​ទុក​កន្លែង​ណាមួយ​ក៏បាន​ដើម្បី​ត្រ​ជាត់​ត្រជុំ​ដល់​កូនចៅ​។

ដូច្នេះ​ការដែល​បងប្អូន​ចិន​និង​វៀតណាម​ចំណាយលុយ​ទិញ​ផ្កា​អង្គា​សិ​ល​យកមក​តាំង​ក្នុងផ្ទះ​នា​ឧិ​កាស​បុណ្យចូលឆ្នាំថ្មី​គឺជា​និយម​និង​ទម្លាប់​កើតមាន​តាំងពី​ដូនតា​តរៀងមក​ដល់​និង​ពេលនេះ​៕S/​ដោយ​:​បាន​លុង​

​ផ្កា​អង្គារ​សិ​ល​កំពុងមាន​ហាងឆេង​ខណ​:​ពេល​បុណ្យចូលឆ្នាំ​ចិន​និង​វៀតណាម​បាន​ជិត​មកដល់​