​ផ្ញើ​សារ​ផ្សងសំណាង​បុរស​ពីរ​នាក់​ម្នាក់ៗ​ឈ្នះ​មួយ​ម៉ឺន​ដុល្លារ​

1077
ចែករម្លែក

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ដោយ​ចង់​ឈ្នះ​ប្រាក់រង្វាន់​បុរស​ពីរ​នាក់​ដែល​ម្នាក់​ជា​កសិករ​និង​ម្នាក់ទៀតជា​គ្រូបង្រៀន​បានឈ្នះ​ប្រាក់រង្វាន់​ម្នាក់ៗ​មួយ​ម៉ឺន​ដុល្លារ​អាមេរិក​តាមរយៈ​ការផ្ញើ​សារ​ជាមួយ​ក្រុមហ៊ុនសែ​ល​កាត​។​

បុរសដែលមានសំណាងទាំងពីរនាក់

​ ​បុរស​ដែលមាន​សំណាង​បាន​អះអាង​ប្រាប់​ឱ្យដឹងថា​ពួកគាត់​បាន​ចូលរួម​លេង​ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​ប្រាក់​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​ជាមួយ​ក្រុមហ៊ុន​សែ​ល​កាត​អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ​មិនដែល​ត្រូវ​រង្វាន់​ទាល់តែសោះ​ប៉ុន្តែ​ទីបំផុត​តាមរយៈ​ការផ្ញើ​សារ​នេះ​ពួកគាត់​ម្នាក់ៗ​បានឈ្នះ​មួយ​ម៉ឺន​ដុល្លារ​ដូច​ក្តី​បំណង​មែន​។​

​លោក​ប៉ុន​ឌី​ជា​កសិករ​សព្វថ្ងៃ​រស់នៅ​ភូមិ​ព្រៃម្លូ​ឃុំ​ក្រពុំ​ឈូក​ស្រុក​កោះអណ្តែត​ខេត្តតាកែវ​ដែលបានឈ្នះ​ប្រាក់​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​បានឱ្យដឹងថា​ទម្រាំ​បានឈ្នះ​ប្រាក់រង្វាន់​មួយ​ម៉ឺន​ដុល្លារ​នេះ​គាត់​បាន​ផ្ញើ​សារ​ផ្សងសំណាង​ក្នុង​កម្មវិធី​នេះ​ចំនួន​ជាង​ពីរ​ឆ្នាំ​មកហើយ​។​គាត់​ហាក់​អស់សង្ឃឹម​ទៅហើយ​ប៉ុន្តែ​នៅពេល​ព្យាយាម​ផ្ញើ​សារ​ក្នុង​មួយថ្ងៃ​ចាប់ពី​ពីរ​ទៅ​បី​សារ​ជាប្រចាំ​ទីបំផុត​បានឈ្នះ​មួយ​ម៉ឺន​ដុល្លារ​។​

​ចំណែក​លោក​ពៅ​សំ​អូន​សព្វថ្ងៃ​រស់នៅ​ភូមិ​ថ្មី​ឃុំ​គោក​ធ្ល​ង​ក្រោម​ស្រុក​ជីក្រែង​ខេត្តសៀមរាប​បានឈ្នះ​ប្រាក់​រង្វាន់​មួយ​ម៉ឺន​ដុល្លារ​ដូចគ្នា​។​លោក​ពៅ​សំ​អូន​ដែល​បានឈ្នះ​ប្រាក់រង្វាន់​មួយ​ម៉ឺន​ដុល្លារ​បាន​ប្រាប់ថា​“​ប្រាក់​រង្វាន់​នេះ​ខ្ញុំ​អាច​គ្រាន់​ដោះស្រាយ​ជីវភាព​និង​ពិសេស​ខ្ញុំ​អាច​យកទៅ​ប្រកប​របររកស៊ី​បន្ថែម​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅ​ថ្ងៃ​ខាងមុខ​។​វា​ជា​រង្វាន់​ដែល​ខ្ញុំ​ប៉ង​ទុក​យូរហើយពេលនេះ​បានទទួល​វា​ហើយ​”​។​

គួរ​បញ្ជាក់ថា​ក្រុមហ៊ុន​សែ​ល​កាត​តែង​ប្រគល់​រង្វាន់​ដល់​អតិថិជន​របស់ខ្លួន​ជា​រៀងរាល់​សប្តាហ៍​ដែលប្រាក់រង្វាន់​មាន​ចាប់ពី មួយ​ម៉ឺន​ដុល្លារ​រហូតដល់​៨​ម៉ឺន​ដុល្លារ​ទៀតផង​៕​មន​