​ផ្ដល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​១១​គ្រឿង​ដល់​សហគមន៍​កសិកម្ម​

289

(​ក្រចេះ​)៖​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ​បាន ផ្ដល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​១១​គ្រឿង​ដល់​សហគមន៍​កសិកម្ម​។ សហគមន៍​កសិកម្ម​ចំនួន​១១​ក្នុងចំណោម​សហគមន៍​កសិកម្ម​សរុប​ចំនួន​៤១​សហគមន៍​ទទួលបាន​គ្រឿងយន្ត​កសិកម្ម​ពី​ក្រសួង​តាមរយៈ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ក្រោម​អធិបតីភាព​លោកស្រី​ហោ ម៉ា​លីន អនុរដ្ឋលេខាធិកា​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ។​

​លោក គុយ ហ៊ួ​ត ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​៨​ខែកញ្ញា​ឆ្នាំ​២០១៧​ថា ការផ្ដល់ជូន​ឧបករណ៍​គ្រឿងយន្ត​កសិកម្ម​ជូន​សហគមន៍​កសិកម្ម​នាពេលនោះ​គឺធ្វើឡើង​ក្រោយពី​បានធ្វើការ​ពិភាក្សាគ្នា​រវាង​ការិយាល័យ​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម ជាមួយ​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម និង​បានជ្រើសរើស​សហគមន៍​កសិកម្ម​ដែលមាន​សកម្មភាព​ល្អជា​ង​គេ សម្រាប់​ផ្ដល់ជូន​គោយន្ត​កន្ត្រៃ ។​

លោក បាន​បន្តថា សហគមន៍​កសិកម្ម​ទាំង​១១ រួមមាន ក្រុង​ក្រចេះ​មាន​១​សហគម​ន៍ំ​,​ស្រុក​ចិត្រ​បុរី​មាន​២​សហគមន៍​,​ស្រុក​សំបូរ​មាន​៤, និង​ស្រុក​ស្នួល​មាន​ចំនួន​៤​សហគមន៍​កសិកម្ម​។​ចំពោះ​គោយន្ត​ដែល​បានផ្ដល់​ជូន​ដល់​សហគមន៍​កសិកម្ម​ទាំង​១១​នោះ មន្ទីរ​កសិកម្ម​បានរៀបចំ​លក្ខន្តិកៈ ដើម្បី​គ្រប់គ្រង​ប្រើប្រាស់​ឱ្យបាន​ល្អ និង​មាន​និរន្ត​ភាព ជាពិសេស​គោយន្ត​ដែល​បានផ្ដល់ គឺជា​ទ្រព្យសម្បត្តិ​របស់​សហគម​ន៍ ប្រើប្រាស់​ជា​ផលប្រយោជន៍​របស់​សមូ​ហ​ភាព ហើយ​ត្រូវ​គ្រប់គ្រង ថែរក្សា​ឲ្យ​បានល្អ ។

មន្ទីរ​នឹងមាន​សិទ្ធិ​ក្នុង​ការដកហូត​គោយន្ត​មកវិញ បើសិនណា​មានការ​ប្តឹងផ្ដល់​គ្នា ឬ មិនបាន​ប្រើប្រាស់​ជា​ប្រ​យ​ជន៍​សម្រាប់​សហគម​ន៍ក​សិ​កម្ម ឬ​ប្រើប្រាស់​ខុស​ល​ក្ខ័​ណ្ឌ​របស់​សហគមន៍ ។​
មានប្រសាសន៍​សំ​ណោះ​សំ​ណា​ល​ជាមួយ​បងប្អូន​សហគមន៍​កសិក​ម្ម​ឆ្នើម​ទាំង​១១ សហគមន៍ លោកស្រី​ហោ ម៉ា​លីន អនុរដ្ឋលេខាធិកា បាន​ជម្រុញ​ឱ្យ​បងប្អូន​សហ​គន៍​កសិក​ម្ម​ទាំងអស់​ត្រូវខិតខំ​បង្កបង្កើនផល​កសិកម្ម​របស់ខ្លួន​ឲ្យ​អស់​លទ្ធភាព តាម​ដែល​អាច​ធ្វើបាន ដើម្បី​រក្សា​ឱ្យបាន​នូវ​ភាពខ្លាំង​របស់​សហគម​ន៍​នីមួយៗ​។​

ចំណែកឯ​សហគមន៍​ដទៃទៀត​ដែល​មិនទាន់​ទទួលបាន​គ្រឿងយន្ត​កសិកម្ម​កុំអាល​អន់ចិត្ត​ត្រូវខិតខំ​បង្កើន​ស្នាដៃ​កសិកម្ម​របស់ខ្លួន​ឲ្យ​ខ្លាំងក្លា​ឡើង​។​ការផ្ដល់ជូន​គ្រឿងយន្ត​កសិកម្ម​នេះ​និង​បន្ត​ផ្ដល់ជូន​ជា​បន្ត​ដល់​សហគមន៍​ឆ្នើម​ដទៃទៀត ដែលមាន​សកម្ម​ភាពល្អ ៕S/​ដោយ​៖​សេង​ឃួន​

​ផ្ដល់​គ្រឿងយន្ត​កសិកម្ម​ចំនួន​១១​គ្រឿង​ដល់​សហគមន៍​កសិកម្ម​