​ផ្ដល់​សម្ភារៈ​សិក្សា​ក្នុង​ទិវា​កុមារ​អន្តរជាតិ​និង​ទិវា​ប្រឆាំង​ពលកម្ម​កុមារ​

865
ចែករម្លែក

ដោយ​:​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​កុមារ​ជិត​១០០​នាក់​និង​លោកគ្រូ​អ្នកគ្រូ​នៅ​សាលាបឋមសិក្សា​អញ្ចាញ​ក្នុងភូមិ​អញ្ចាញ​ឃុំ​សំរោង​ខេត្តបន្ទាយមានជ័យ​ត្រូវ​បានទទួល​ការលើកទឹកចិត្ត​និង​ឧបត្ថម្ភ​ពី​ក្រុមការងារ​ខេត្ត​ចុះជួយ​ឃុំ​នេះ​។​

​លោក ជា សេង​អាន ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ឃុំ​សំរោង និង​អនុប្រធាន​ក្រុមការងារ ស្រុក​ឃុំ​នា​ថ្ងៃទី​៣០ ឧសភា ឆ្នាំ​២០១៨ បានផ្ដល់​កាបូប​និង​សម្ភារៈ​សិក្សា​ដល់​សិស្សានុសិស្ស​ទាំងនោះ ដើម្បី​អបអរ​ក្នុង​«​ទិវា​កុមារ​អន្តរជាតិ ១​មិថុនា និង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា និង​ទិវា​កុមារ​ជាតិ ឆ្នាំ​២០១៨ ។​

លោកនាយក​សាលា​នេះ​បានឱ្យដឹងថា​សាលាបឋមសិក្សា​អ​ញ្ជា​ញ​មាន​សិស្ស​ជិត​១០០​នាក់​រៀន ពី​ថ្នាក់​ទី​១​រហូត​ដល់ទី​៦ ។​កន្លងមក ដោយ​សាលា​នេះ​មាន​ភាពខ្វះខាត ទើបឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន​និង​ជា​ប្រធាន​ក្រុម​ការ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​បានផ្ដល់​ផ្លូវ​ភ្លើង​ដល់​សាលារៀន​និង​ពលរដ្ឋ​ក្នុងភូមិ​នេះ ។

លោក ជា សេង​អាន បាន​ឆ្លើយតប​និង​ការស្នើរ​សុំ​នេះ លោក​និង​ក្រុមការងារ​បានផ្ដល់​លូ និងរ​កដី​សម្រាប់​ចាក់​បន្ថែម ព​ង្រើ​ក​ផ្លូវ​ដែល​ស្រុត​ចូល​ទឹក​ហូ​ច្រោះ រក​បង្គោល​និង​ការុង​ច្រក​ដី បុក​ទប់ទឹក​ហូរ​ច្រោះ​ការពារ​ការ​របា​ក់ដី​ផ្លូវ​ចូល​សាលារៀន​។​

​លោក​លោក​បន្តថា ការឧបត្ថម្ភ​និង​លើកទឹកចិត្ត ពួ​ល​លោក​គ្មាន​ចង់បាន​អ្វី​ត្រឡប់មកវិញ​ទេ តែ​បំណង​សំខាន់​គឺ​ជម្រុញ​សិស្សានុសិស្ស​អោយចូល​សាលា​ខិតខំ​រៀនសូត្រ​ឱ្យ​ចប់​បឋមសិក្សា​ម​មធ្យម​សិស្ស​និង​មហាវិទ្យាល័យ ដើម្បី​អនាគត​ពួកគេ​រុងរឿង ៕S/

#