​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូ និង​ម្ចាស់​មេដាយ នៃ​ពានរង្វាន់ Trophee L`Equipe

270
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ថ្មីៗ​នេះ លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា បានផ្ដល់​ប្រាក់ឧបត្ថម្ភ ផ្ទាល់ខ្លួន ជូន​ដល់​កីឡាករ -​កីឡាការិនី ដែល​បានទទួល​ជ័យលាភី ក្នុងការ​ប្រកួត​កីឡា​ប៉េតង់ ពានរង្វាន់ Trophee L`Equipe 2018 នៅ​ប្រទេស​បារាំង​។​

​សម្រាប់​គ្រូបង្វឹក​ប៉េតង់ ២ នាក់ និង​ក្រុម​កីឡាករ -​កីឡាការិនី ប៉េតង់​កម្ពុជា ៦ នាក់ ដែលជា​ម្ចាស់​មេដាយមាស និង​មេដាយប្រាក់ ដោយ​ក្នុង​មួយ​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ ចំនួន ២.៥០០.០០០​រៀល​។​

​សម្រាប់​ការប្រកួត​នេះ ក្រុមកីឡា​ប៉េតង់​កម្ពុជា​យើង បាន​ដណ្តើម​មេដាយ ៥ គ្រឿង រួមមាន មេដាយមាស ៣ គ្រឿង និង​មេដាយប្រាក់ ២ គ្រឿង​ទៀត​។ ក្នុងចំណោម ៨ ប្រទេស ដែល​ប្រមូលផ្តុំ​សុទ្ធសឹង​ជា​កីឡាករ -​កីឡាការិនី​ឆ្នើម ដែលមាន​ស្នាដៃ និង​ជា​ម្ចាស់​មេដាយមាស កម្រិត​ពិភពលោក ចូលរួម​។​

ប្រទេស​ចំនួន ៧ ចូលរួម​មាន ៨ ក្រុម សុទ្ធសឹង​ជា​ប្រភេទ​ប្រទេស ដែលមាន​កីឡាករ -​កីឡាការិនី​ម្ចាស់ មេដាយមាស កម្រិត​ពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែ ទុយ​ណេ​ស៊ី ដា​ណឺ​ម៉ាក ម៉ា​ដា​ឡា​ស្កា ចំណែក​ប្រទេស បារាំង មាន ២​ក្រុម ៕v

ទិដ្ឋភាព​ប្រគល់​ប្រាក់រង្វាន់​
ទិដ្ឋភាព​ប្រគល់​ប្រាក់រង្វាន់​
ទិដ្ឋភាព​ប្រគល់​ប្រាក់រង្វាន់​