​ផ្តល់​គម្រោង​ជួសជុល​ទំនប់​៧៨ ប្រវែង​ជិត ៣​គីឡូម៉ែត្រ​នៅ​សង្កាត់​ក្របី​រៀល​

82
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​៖​កាលពី​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០២០​នៅ​ទំនប់​៧៨​សង្កាត់​ក្របី​រៀល​មាន​រៀបចំ​ប្រជុំ​បើក​ការដ្ឋាន​ជួសជុល​ទំនប់​៧៨​ប្រវែង​២.៩៥០​ម៉ែត្រ​ជា​ថវិកា​របស់​គម្រោង​លាភ​តាមរយៈ​ថវិកា​ហិរញ្ញប្បទាន​របស់​ធនាគារ​ពិភពលោក ។​ក្រោម​វត្តមាន​លោក បូរ ម៉េង​ទ្រី អភិបាលរងក្រុង​សៀមរាប និង មានការ​អញ្ជើញ​ចូលរួម​ពី​ក្រុមប្រឹក្សា​សង្កាត់ មេភូមិ អនុប្រធាន​ភូមិ សមាជិក និង​ប្រជាកសិករ​។​

​សូមបញ្ជាក់ថា​គម្រោង​នេះ​បានផ្តល់​ផលប្រយោជន៍​ដល់​ប្រជាកសិករ​ទាំង​១២​របស់​សង្កាត់​សម្រាប់​ស្តុ​ប​ទឹក​ស្រោចស្រព​ស្រែប្រាំង​។​នេះ​ជាការ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ ថ្នាក់ក្រោម​ជាតិ ថ្នាក់ជាតិ និង​រាជរដ្ឋាភិបាល​ក្នុងការ​ជំរុញ​ការបង្កបង្កើន​ផល​និង​ធ្វើអោយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កាន់តែ​ប្រសើរឡើង​។​
​អាជ្ញាធរ​ក្រុង​ក៏ដូចជា​អាជ្ញាធរ​សង្កាត់​ក៏បាន​សំណូមពរ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បញ្ឈប់​ដាច់ខាត​នូវ​ការកាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យក​ធ្វើជា​កម្មសិទ្ធិ​៕S/

​រូបភាព​÷​គម្រោង​លាភ​បានផ្តល់​គម្រោង​ជួសជុល​ទំនប់​៧៨​ប្រវែង​ជិត​៣​គីឡូម៉ែត្រ​នៅ​សង្កាត់​ក្របី​រៀល​៕ បាយ័ន​