​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ចំពោះ​អតិថិជន​ជាមួយនឹង​កម្មវិធី​ផ្សាយ​បន្ត​ផ្ទាល់​តាម​វិទ្យុ​ថ្មី​

325
ចែករម្លែក
  • 13
    Shares

​ដោយៈ​សុផល​/​ភ្នំពេញ​៖​បន្ថែម​ពីលើ​ការផ្តល់ជូន​នូវ​ផលិតផល​និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត​និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដែល​ជួយ​ធ្វើឱ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ភាពប្រសើរឡើង​។​វី​ង​បាន​នាំយក​នូវ​ភាព​ភ្ញាក់ផ្អើល​និង​កាន់តែ​រំភើប​មួយទៀត​ដោយ​ផ្តល់ឱ្យ​អតិថិជន​របស់ខ្លួន​នូវ​រង្វាន់​ជាច្រើន​តាមរយៈ​កម្មវិធី​វិទ្យុ​ថ្មី “​វី​ង​ឈ្នះ​ឥត​ល្ហែ​”​។​

​តាមរយៈ​កម្មវិធី​វិទ្យុ​ចំនួន​ប្រាំ ដែល​គ្របដណ្តប់​ស្ទើរតែ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា កម្មវិធី​វិទ្យុ​ថ្មី ដែលមាន​រយៈពេល​១​ម៉ោង​នេះ​នឹង​ផ្តល់នូវ​ព័ត៌មាន​ស្តីអំពី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់​វី​ង​។​អ្វីដែល​រឹតតែ​ពិសេស​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នៅក្នុង​កម្មវិធី​នេះ​គឺ​វគ្គ​ដែល​ពិធីករ​វិទ្យុ​ធ្វើ​ការហៅ​ទូរស័ព្ទ​ទៅកាន់​អតិថិជន​វី​ង​ចំនួន ៥​នាក់ និង​ផ្តល់​ភាព​ភ្ញាក់ផ្អើល​ដល់​ពួកគាត់​ដោយ​ផ្ទេរប្រាក់​ចំនួន ១០ ម៉ឺន​រៀល ទៅកាន់​គណនី​វី​ង​របស់​ពួកគាត់​។ រង្វាន់​សរុប​ដែ​លវីង​នឹង​ចែក​ជូនទៅ​អតិថិជន​តាមរយៈ​កម្ម​វិធី​វិទ្យុ​នេះ គឺ​សរុប ៥០០ លាន​រៀល​។

​រាល់​អតិថិជន​វី​ង​ទាំងអស់​សុទ្ធ​តែមាន​សិទ្ធិ​ទទួលបាន​រង្វាន់​នេះ​ដោយ​គ្រាន់តែ​ដំណើរការ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។ ចាប់ពី​ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ អតិថិជន​ដែល​ឈ្នះ​រង្វាន់​ចំនួន ២៥​នាក់ (៥​នាក់​ជា​ភ្នាក់ងារ​វី​ង​) នឹងត្រូវ​បានជ្រើសរើស ដើម្បី​ធ្វើ​ការហៅ​ទូរស័ព្ទ​ទៅកាន់​ពួកគាត់ និង​ធ្វើ​ការផ្ទេរ​ទឹកប្រាក់​រង្វាន់​ភ្លាមៗ​ទៅកាន់​គណនី​វី​ង​របស់​ពួកគាត់​។

​លោក​ចូ​ចូ​ម៉ា​ឡូ​ឡូ​ស​អគ្គនាយក​ធនាគា​រេ​ក​ទេស​វី​ង​មានប្រសាសន៍ថា​កម្មវិធី​វិទ្យុ​ថ្មី​នេះ​មាន​បំ​ណ​បង្កើតជា​វេទិកា​ដែល​អតិថិជន​អាច​ចូលរួម​ផ្តល់​ជា​យោបល់ ឬ​មតិ​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​សេវាកម្ម​របស់​វី​ង ក៏ដូចជា​ផ្តល់​ជា​រង្វាន់​ដល់​អតិថិជន​ដែលមាន​ទំនុកចិត្ត​ខ្ពស់​លើ​សេវាកម្ម​របស់​វី​ង​ដើម្បី​ប​ញ្ជូ​ល​ទឹកប្រាក់​ទូរស័ព្ទ​សម្រាប់​ប្រើប្រាស់​ក្នុងការ​ទំនាក់ទំនង​ប្រចាំថ្ងៃ​របស់​ពួកគេ​។

​លោក​ម៉ា​ឡូ​ឡូ​សមាន​ប្រសា​ស​ន៏​បន្ថែមទៀតថា​”​យើង​ជឿជាក់ថា​កម្មវិធី​វិទ្យុ​នេះ​នឹង​នាំ​ឲ្យ​វី​ង​ខិត​កាន់តែ​ជិត​អតិថិជន​របស់​យើង​។​តាមរយៈ​កិច្ចពិភាក្សា​ទាំងអស់នេះ​យើង​សង្ឃឹមថា​អតិថិជន​នឹងមាន​ការយល់​ច្បាស់​អំពី​ផលិតផល និង​សេវាកម្ម​របស់​វី​ង ផ្តល់​រាល់​យោបល់​ដែល​គាត់​ចង់​ឲ្យ​វី​ង​ធ្វើការ​កែតម្រូវ និង​ចូលរួម​ក្នុង​សកម្មភាព​សប្បាយរីករាយ​ផ្សេងៗ​។

កម្មវិធី​វិទ្យុ​ថ្មី​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​រួមចំណែក​យ៉ាងច្រើន​ក្នុងការ​អប់រំ​ប្រជាជន​កម្ពុជា​ឱ្យ​យល់ច្បាស់​អំពី​របៀប​ដែល​សេវាកម្ម​ហិរញ្ញវត្ថុ​ចល័ត​ជួយ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​មាន​ភាពប្រសើរឡើង​”​។​កម្មវិធី​វិទ្យុ “​វី​ង​ឈ្នះ​ឥត​ល្ហែ​” នឹង​ចាក់ផ្សាយ​ពីថ្ងៃ​ច័ន្ទ​ដល់​ថ្ងៃ​សុក្រ​នៅ​ស្ថានីយ៍​វិទ្យុ​ចំនួន​០៥ រួមមាន​វិទ្យុ Vayo១០៥.៥ នៅវេលា​ម៉ោង ៧ ព្រឹក វិទ្យុ​មណ្ឌល​ព័ត៌មាន​ស្ត្រី​១០២ នៅវេលា​ម៉ោង ៩ ព្រឹក វិទ្យុ​ទន្លេ ១០២.៥ នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់​វិទ្យុ​ស្ត្រី ១០៣.៥ នៅវេលា​ម៉ោង​១ ល្ងាច និង​វិទ្យុ​ហង្ស​មាស ១០៤.៥ នៅ​ម៉ោង ៥ ល្ងាច​។

​អតិថិជន​វី​ង​ក៏​អាច​ចូល​រួមជាមួយ​កម្មវិធី​នេះ​ផងដែរ​ដោយសារតែ​ការផ្សព្វផ្សាយ​តាម​វិទ្យុ​មួយចំនួន​នឹងត្រូវ​បាន​ផ្សាយ​បន្ត​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ធនាគារ​ឯក​ទេស​វី​ង​។​លើសពីនេះ​ទៀត​វា​នឹងមាន​ការសាកល្បង​ជាច្រើន​ទាក់ទង​នឹង​កម្មវិធី​វិទ្យុ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្រាប់​អតិថិជន​ដើម្បី​ទទួលបាន​អំណោយ​ផ្សេងៗ​ទៀតផង​ដែរ​៕S/

ចំណងជើង​រូ​បថ​តៈ វី​ង​បាន​នាំយក​នូវ​ភាព​ភ្ញាក់ផ្អើល​និង​កាន់តែ​រំភើប​មួយទៀត ដោយ​ផ្តល់ឱ្យ​អតិថិជន​របស់ខ្លួន​នូវ​រង្វាន់​ជាច្រើន តាមរយៈ​កម្មវិធី​វិទ្យុ​ថ្មី “​វី​ង​ឈ្នះ​ឥត​ល្ហែ​”