​ផ្តល់​មូលនិធិ​៤៨០​លាន​រៀល​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​

436
ចែករម្លែក
  • 11
    Shares

ដោយ​: គង់​ហេង​/​កំពង់ចាម​: លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​ម្ចាស់​មូលនិធិ ហោ ណាំហុង -​បូរី ហោ​បានផ្តល់​មូលនិធិ​ជា​ថវិកា​ចំនួន​៤៨០​លាន​រៀល​ក្នុង​មួយឆ្នាំ​ដល់​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​។​ដើម្បី​ទ្រទ្រង់​សកម្មភាព​ផ្សេងៗ​ជាច្រើន​នៃ​វិទ្យាល័យ​ឱ្យ​ដំណើរ​ដូច​ប្រក្រតី​ឡើងវិញ​។​

​ពិធី​ប្រកាស​ផ្តល់​មូលនិធិ​ខាងលើ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​២៤​កុម្ភ​:២០១៩​នៅ​បរិវេណ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ដែលមាន​ទីតាំង​ជាប់​សាលា​គរុកោសល្យ​ស្ថិតក្នុង​ភូមិ​ទី ៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​ព្រមទាំង​មានការ​ចូលរួម​យ៉ាងច្រើន​កុះ​ករពី​សំណាក់​លោកអ្នក​គ្រូ​និង​សិស្សានុសិស្ស​របស់​សាលា​នេះ​។
​លោក​ហោ​ណាំហុង​បាន​ថ្លែងថា​មូលនិធិ​នេះ​បានកកើតឡើង​ពី​ការប្រមែប្រមូល​ធនធាន គ្រួសារ កូន ចៅ​របស់លោក​ផ្ទាល់​។ គឺ​មូលនិធិ​នេះ​កន្លងមក​ពិតជា​បានរួម​ចំណែក​ដល់​ការខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ពិសេស​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាំ​ចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​បញ្ហា​ដែល​ខាង​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម ប្រឈម​ការខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​នេះ គឺ​យើង​បានទទួល​ព័ត៌មាន​ពី​លោក​គួច ចំរើន អភិបាលខេត្ត​កំពង់ចាម​។ ដូច្នេះ​យើង​ជា​ម្ចាស់​មូលនិធិ ហោ ណាំហុង -​បូរី ហោ សម្រេច​ផ្តល់​ថវិកា​ចំនួន ៤៨០​លាន​រៀល ប្រហែល​១២​ម៉ឺន​ដុល្លារ​អាមេរិក​។ ក្នុង​រយ​:​ពេល​មួយឆ្នាំ​ដល់​វិទ្យាល័យ​នេះ គឺមាន​ចំនួន​ស្មើគ្នា ជាមួយ​កុមារ​ពិការ កំព្រា​នៅ​បុរី​ទារក និង​កុមារ​ជាតិ ដែល​បានប្រកាស​ផ្តល់​កាលពី​ថ្ងៃទី ១១ កុម្ភ​: ២០១៩ កន្លងទៅនេះ​។ ដោយ​ចាប់​អនុវត្តន៍​ផ្តល់​ថវិកា​ពីថ្ងៃ​ទី ១ ខែមីនា ឆ្នាំ​២០១៩ នេះ​តទៅ​។​

​លោក កែវ ផល្លី នាយក​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​បាន​បាន​លើកឡើងថា ជំនួសមុខ​ឲ្យ​លោកគ្រូ អ្នកគ្រូ​កុមារ​ពិការភ្នែក​និង​គ​ថ្លង់​ទាំង​អស់នៃ​វិទ្យាល័យ​អប់រំ​ពិសេស​កំពង់ចាម​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​លោក និង​ក្រុមគ្រួសារ​ជា​ម្ចាស់​មូលនិធិ ហោ ណាំហុង -​បូរី ហោ លោក​រដ្ឋ​ក្រសួង​ព័ត៌មាន​និង​លោក​អភិបាលខេត្ត​កំពង់ចាម​ដែល​បាន​គាំទ្រ​និង​ខិតខំ​កៀងគរ​បាន​មូលនិធិ​ដ៏​ធំ​មួយ​នេះ​៕S/​