​ផ្តល់​សម្ភារៈ​សម្រាប់​គាំទ្រ​សហគមន៍​ព្រៃឈើ​ចំនួន​៤​នៅ​ស្រុក​ឆែប​

183
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​មាន​រៀបចំ​កម្មវិធី​ផ្តល់​សម្ភារៈ​សម្រាប់​គាំទ្រ​សហគមន៍​ព្រៃឈើ​ចំនួន​៤​សហគមន៍​គាំទ្រ​ដោយ​ថវិកា​រាជរដ្ឋាភិបាល​។​ក្នុង​គោលបំណង​ចូល​រូ​ម​ជាមួយ​សហគមន៍​និង​លើកទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន រួមគ្នា​ថែរក្សា​ធនធានធម្មជាតិ​។​

​សម្ភារៈ​ផ្តល់ជូន​សហគម​ន៌​មាន​ចំនួន​១៤​មុខ​ដូចជា​÷GPSGarmin64s​អង្រឹង​ប៉ា​រ៉ា​ល្អ​(USArmy)​ស្បែកជើង​ប៉ា​តា​តុ​កៅអី​ជ័រ​សាក់​កាដូ​ពិល​ក្រ​ម៉ា​តង់​និង​សម្ភារៈ​ការិយាល័យ​មួយចំនួន​ផងដែរ​។​សហគមន៍​ចូលរួម​មាន​៖​សហគម​ន៌​ព្រៃឈើ​គុណភាព​មាន​ផ្ទៃដី​ទំហំ​៣៩៤​ហិកតា​ស្ថិតនៅ​ភូមិ​គុណភាព​ឃុំ​ឆែប​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សហគមន៍​មាន​សមាជិក​ចូលរួម​ចំនួន ៩៨ គ្រួសារ​។​

​សហគម​ន៌​ព្រៃឈើ​ណា​រ៉ុង​មាន​ផ្ទៃដី​ចំនួន​៣៧៥​ហិកតា​ស្ថិតនៅ​ភូមិ​ណា​រ៉ុង​ឃុំ​ឆែប​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សហគម​ន៌​មាន​សមាជិក​ចូលរួម​ចំនួន​១០៥​គ្រួសារ​។​សហគម​ន៌​ព្រៃឈើ​ប្រា​មាន​ផ្ទៃដី​ចំនួន ៣៦៩​ហិកតា ស្ថិតនៅ​ភូមិ​ប្រា​ឃុំ​ឆែប​ពីរ​ស្រុក​ឆែប​ខេត្តព្រះវិហារ​សហគម​ន៌​មាន​សមាជិក​ចូលរួម​ចំនួន ៧៥​គ្រួសារ​។​សហគម​ន៌​ព្រៃឈើ​ព្រះឥន្ទ​ផ្កាយ​រះ​មាន​ផ្ទៃដី​ចំនួន​១.៣៣២​ហិកតា​ស្ថិតនៅ​ភូមិ​កំពង់ព្រះ​ឥ​ន្ឋ ឃុំ​កំពង់​ស្រឡៅ​ពីរ ស្រុក​ឆែប​ខេត្តព្រះវិហារ​សហគមន៍​មាន​សមាជិក​ចូលរួម​ចំនួន​៩៥​គ្រួសារ​៕S/​