​ផ្តល់​អណ្តូងទឹក​ជូន​ពលរដ្ឋ​គ្រប់​ច្រកល្ហក​បាន​ជិត​៥០០​ហើយ​

812
ចែករម្លែក
  • 40
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​-​ឧ​ត្ត​រ​មានជ័យ​:​ថវិកា​ដែលជា​សទ្ធា​ជ្រះថ្លា​នៃ​កេ​មរតក​របស់​បិតា មាតា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន បានផ្តល់​អណ្តូង​ទឺ​ក​ជូន​ពលរដ្ឋ​គ្រប់​ច្រកល្ហក​បាន​ជិត​៥០០ ហើយ ក្នុង​គម្រោង​ផែនការ​១.០០០​អណ្តូង​។​

​លោកស្រី​ពេ​ជ​ចន្ទ​មុន្នី​-​ហ៊ុន​ម៉ា​ណែ​ត​បុត្រី​ប្រសារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​បានឱ្យដឹង​កាលពី​កាលពី​ថ្ងៃទី​២២​ខែឧសភា​នាពេល​ផ្តល់​អណ្តូងទឹក​ចំនួន​១០​ក្នុង​ឈុត​មួយ​នៃ​ការផ្តល់​លើក​នេះ​នៅ​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ ។​

លោកស្រី​ជម្រាប​ប្រាប់​ពលរដ្ឋ​ទទួលផល​នៅតាម​កន្លែង​ប្រគល់​អណ្តូងទឹក​ថា : តាំងពី​នៅមាន​ជន្មាយុ​និង​ក្រោយ​លាចាក​លោក​ទៅ​សុគតិភព អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរស​ភោ​គា​ធិបតី​ហ៊ុន នាង​និង​មហា​ឧបាសិកា ឌី ប៉ុក ជា​បិតា មាតា​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី​ហ៊ុនសែន បានផ្តល់​ថវិកា និង​ថវិកា​ជា​កេរ​មរតក​មក​ក្រុមការងារ​អណ្តូងទឹក​យុវជន​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ សម្រាប់​ជីក​អណ្តូងទឹក​ស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ យោធិន​..​នៅ​គ្រប់​ច្រកល្ហក​ក្នុង​២៥​ខេត្ត រាជធានី​។​

​លោកស្រី​និយាយ​បន្តថា​គិត​មកទល់ពេលនេះ​ក្រុមការងារ​បាន​ជីក​និង​ប្រគល់​អណ្តូង​ទឹកស្អាត​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​មុខសញ្ញា​នានា​បាន​ជិត​៥០០​អណ្តូង ។ ក្នុង​ផែនការ​បន្ត​ត្រូវ​ជីក​ឱ្យបាន​១.០០០​អណ្តូង​។​លោកស្រី​ពេ​ជ ចន្ទ​មុន្នី -​ហ៊ុន ម៉ា​ណែ​ត​បញ្ជាក់ថា : ដូចជា​ពីថ្ងៃ​ទី​១៨​ដល់​២២​ខ​ឬ​ឧសភា​កន្លងមកនេះ លោកស្រី ,​លោក​សុគន្ធា​វី និង​ក្រុមការងារ​បាន​ទៅ​ប្រគល់​ផ្ទាល់ដៃ​នូវ​អណ្តូងទឹក​ស្អាត​ចំនួន ១០​អណ្តូង​នៅ​ឃុំ​-​អន្លង់វែង និង​១០​អណ្តូង​ទៀត​នៅ​សង្កាត់​បន្សាយ​រាក់​ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​ចំណែក​នៅ​ខេត្តបន្ទាយមានជ័យ​បានប្រគល់​អណ្តូង​១០​ដល់​យោធិន​ពិការ​នៅ​មណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ តេ​ជោ -​ភ្នំ​ឆ័​ត្រ​ស្រុក​ស្វាយចេក​និង​១០​អណ្តូង​ទៀត​នៅ​ភូមិ​នានា​ក្នុង​ឃុំ​អូរ​ប្រាសាទ​ស្រុក​មង្គល​បូរី ។​នៅតាម​កន្លែង​ទីតាំង​ប្រគល់​អណ្តូង​និង​តាមផ្លូវ​ឆ្លងកាត់​បុត្រី​ប្រសារ​ដែលជា​ភរិយា​នៃ​បុត្រ​ច្បង​របស់​សម្តេច​តេ​ជោ​ក៏បាន​ជួប​សួរសុខទុក្ខ ប្រាស្រ័យ​យ៉ាង​ស្និត​ស្នាល សាម​ញ្ញា​ដូច​ក្រុមគ្រួសារ ហើយ​ក៏បាន​ដោះស្រាយ​សំណូមពរ​បងប្អូន​ទទួលផល​ជាច្រើន​បំណង​ទៀត​ជា​ជាក់ស្តែង​ភ្លាមៗ​និង​នៅពេល​ក្រោយ​បន្តបន្ទាប់​។​

អំពី​មូលហេតុ​នៃ​ការចុះទៅ​ប្រគល់​អណ្តូង​ទឹកស្អាត​ដោយផ្ទាល់​ដល់ទី​តាំងរបស់​បងប្អូន​ប្រជាពលរដ្ឋ​បែបនេះ លោកស្រី​បាន​និយាយថា​: ” បណ្តាំ​ទូន្មាន​របស់​ពុក​(​សម្តេច​តេ​ជោ​) និង​ម៉ែ​(​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​) បាន​ប្រាប់ថា​កូនៗ​ត្រូវ​ចុះទៅ​ជីក​អណ្តូង​ហើយ​ទៅ​ប្រគល់​ដោយផ្ទាល់​ដល់​បងប្អូន​ព​ល​រដ្ឋ​យើង​ទោះ​នៅ​ឆ្ងាយ ជិត ច្រកល្ហក​ណាក៏ដោយ​។ កូនៗ​កុំ​ប្រគល់​តាម​ហ្វេ​ស​ប៊ុ​ក តាម​ទូរស័ព្ទ .​ណា​។​ត្រូវ​ទៅដល់​ផ្ទាល់​ទើប​រឹងរឹតតែ​បានដឹង​សុខទុក្ខ ហើយ​អាច​បាន​ឆ្លើយតប​សំណូមពរ​ថ្មីៗ​របស់​បងប្អូន​ទៀតផង ..” ។​

ដូច​បណ្តាំ​មែន នៅតាម​កន្លែង​និ​មួយៗ ក្រុមការងារ​បាន​ឆ្លើយតប ដោះស្រាយ​សំណូមពរ​ជាច្រើន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី យុវជន​នារី ។ ក្រុមការងារ​ក៏​ទទួល​មកវិញ​នូវ​ការសន្យា ប្តេជ្ញាចិត្ត​ពី​បងប្អូន​មាន​សិទ្ធិ​និង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ថា​នឹង​ទៅ​បោះឆ្នោត​(​ជ្រើសរើស​អ្នកតំណាងរាស្ត្រ​)​ជូន​សម្តេច​តេ​ជោ​(​គណបក្ស​ប្រជាជន​កម្ពុជា​) វិញ​នៅ​ថ្ងៃទី​២៩​កក្កដា​២០១៨​ខាងមុខ ឥតបី​ខាន​ឡើយ ។

ដោយ​ប្រកែក​មិនបាន ក្រុម​ករាងរ​ក៏​ទទួល​មកវិញ​នូវ​បន្លែ​ផ្លែឈើ ភោកផល​កសិកម្ម​កំដ​ដៃ​ពី​បងប្អូន​ពលរដ្ឋ​និង​យោធិន​វិញ​ផងដែរ​។​ក្រុមការងារ​ក៏​សន្យា​ជួបគ្នា​ជាថ្មី​បន្តបន្ទាប់​ជាមួយ​បងប្អូន​នៅក្រោយ​ជ័យជំនះ​នៃ​ការបោះឆ្នោត​នោះដែរ​៕S/

​ផ្តល់​អណ្តូងទឹក​ជូន​ពលរដ្ឋ​គ្រប់​ច្រកល្ហក​បាន​ជិត​៥០០​ហើយ​