​ផ្តើម​ពី​គំនុំ​កាប់​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ពិធី​បញ្ចុះសីមា​

1225
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​កណ្ដាល​៖​ផ្តើម​ពី​រឿង​គំនុំ​ក្នុង​ពិធី​បញ្ចុះសីមា ក្នុង​វត្ត​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ កាលពី​យប់​ថ្ងៃទី​១៦ ខែមីនា ជនល្មើស​មួយក្រុម​បាន​កាប់សម្លាប់​យុវជន​ម្នាក់​យ៉ាង​អាណោចអាធ័ម ហើយ​គេចខ្លួនបាត់​។
​សព​មានឈ្មោះ ចេក ភាព អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាល​កោះទៀវ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ មុខរបរ​ជា​កម្មករ​បើក​ម៉ូតូ​លក់​ទឹកកក ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ករណីនេះ ៕S/​

​ផ្តើម​ពី​គំនុំ​កាប់​យុវជន​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​ពិធី​បញ្ចុះសីមា​