​ផ្តើម​ពី​ដណ្តើម​នារី​ម្នាក់​កែន​គ្នា​៧​នាក់​ស្ទាក់​កាប់​គូប្រជែង​តែ​ប៉ះចំ​ប្អូន​ដាច់​ប្រអប់ដៃ​ម្ខាង​

80
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ផ្តើម​ពី​ដណ្តើម​នារី​ម្នាក់​យុវជន​ម្នា​ក់បាន​កែន​គ្នា​៧​នាក់​ស្ទាក់​កាប់​គូប្រជែង តែ​ប៉ះចំ​ប្អូន ដាច់​ប្រអប់ដៃ​ម្ខាង​។​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​ចុះបង្ក្រាប​ឃាត់ខ្លួន​បាន​៥​នាក់ លើ​៧​នាក់​កាលពី​ម៉ោង​៨​និង​១០​នាទី​យប់​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ឯក​ស៊ីន​ណារ៉ាក់​អធិការនគរបាល​ស្រុក​មង្គល​បូរី​បានឱ្យដឹងថា​នៅវេលា​យប់នោះ​នៅ​ចំណុច​ផ្សារ​ហ៊ុយ​ឡេង​ឃុំ​សឿ​មាន​ក្មេង​១​ក្រុម​មាន​គ្នា​៧​នាក់​បាន​ជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ក្មេង​ជំទង់​ម្នាក់​ឈ្មោះ​ដេ​ត វណ្ណ​លីដា​ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ដែល​រស់នៅ​ភូមិ​បុ​ស្ប​ឡោក ឃុំ​សឿ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​បណ្តាល​ឱ្យដាច់​ប្រអប់​ដៃស្តាំ​។​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ដឹកយក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន មង្គល​បូរី ។​

​ជនបង្ក​ទាំង​៧​នាក់​បាន​ជិៈ​ម៉ូតូ​រត់គេច​តែ​រយៈពេល​៧​ម៉ោង​ក្រោយ​ត្រូវ​កម្លាំង​នគរបាល​ចម្រុះ​ព័ទ្ធ​ស្ទាក់ចាប់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៥​នាក់​។​១​ឈ្មោះ​ផាន់​ធី​វ៉ា​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ដកហូត​បាន​ដាវ​សា​ម៉ូ​រ៉ៃ​១​។​ជននេះ​កំពុង​ជក់​គ្រឿងញៀន​ផង​ហើយ​ជា​ជនដៃដល់​ដែល​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ​ដេ​ត​វណ្ណ​លីដា​បណ្តាល​ឱ្យដាច់​ប្រអប់ដៃ​ខាងស្តាំ​។​

​ជនបង្ក​សមគំនិត​មាន​៖២​ឈ្មោះ​រឿង​កាំ​ម៉ាឡៃ​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ជា​អ្នកសមគំនិត​។​៣​ឈ្មោះ​ដុង​វណ្ណ​នី​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នកសមគំនិត​៤​ឈ្មោះ​ធាង​ចា​ន៉​ណា​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នកសមគំនិត​។​៥​ឈ្មោះ​មាស​យ៉​ត​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ជា​អ្នកផ្តើមគំនិត​ហៅ​គ្នីគ្នា​គេ​មក​កាប់​ជនរងគ្រោះ ។​

​ជនសង្ស័យ​ផាន់​ធី​វ៉ា​ជា​ជនដៃដល់​បាន​សារភាពថា​៖​ពួកគេ​ពិតជា​បាន​ជិៈ​ម៉ូតូ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​ជនរងគ្រោះ​ពិតមែន ។​គឺ​ត្រូវ​កាប់​លើ​ឈ្មោះ​ដេ​ត ឈិន​ឡុង ជា​បង​របស់​ជនរងគ្រោះ​កំបុត​ប្រអប់ដៃ​នេះ ។​ព្រោះតែ​ជន​នោះបាន​ស្រឡាញ់​ត្រូ​ត​លើ​នារី​ម្នាក់​ជាស​ង្សា​របស់ខ្លួន​។​បាន​ទាំង​ឱ្យ​ចាស់ទុំ​ចូល​ស្តីដណ្តឹង​ផង​។​គឺ​គ្មាន​បំណង​កាប់​ឈ្មោះ​ដេ​ត​វណ្ណ​លីដា​ឡើយ​។​

​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​ចំណែក​បក្ខ​ពួកគេ​២​នាក់​កំពុង​គេចខ្លួន​កម្លាំង​នគរបាល ស្រុក​កំពុង​ស្រាវជ្រាវ​បន្ត ចាប់ខ្លួន​៕S/