​ផ្ទុះអាវុធ​ជិត១០​គ្រាប់​ចាប់​ជន​ពាក់ព័ន្ធ​គ្រឿងញៀន​៨​នាក់​និង​វត្ថុតាង​មួយចំនួន​

449
ចែករម្លែក
  • 38
    Shares

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​សំឡេង​ផ្ទុះអាវុធ​បាន​លាន់ឮ​យ៉ាង​សន្ធាប់​ជិត​១០​គ្រាប់​ពី​កម្លាំង​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​បង្ក​ការភ្ញាក់ផ្អើល​ក្នុងការ​បង្ក្រាប​ក្រុម​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​។​

សមត្ថកិច្ច​ចាប់​ជនសង្ស័យ​ចំនួន​៨​នាក់​នៅ​តំបន់​មិន​រៀបរយ​ក្បែរ​វិហារ​អ៊ីស្លាម​ឯក​រង្សី​ខណ្ឌ​ជ្រោយចង្វា​ដោយ​រឹបអូស​បាន​ថ្នាំញៀន​ចំនួន​១៧​បញ្ចប់​និង​វត្ថុតាង​មួយចំនួន​។​កាលពី​ថ្ងៃត្រង់​ថ្ងៃទី ១៦​ខែកុម្ភៈ​ឆ្នាំ ២០១៩​។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា​ជនសង្ស័យ​ទាំង​៨​នាក់​គឺ​៣​នាក់​ពាក់ព័ន្ធ​នឹង​ការ​ចែកចាយ​ថ្នាំញៀន​ចំនួន​៥ នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​។​ក្នុងការ​បង្ក្រាប​ក្រុម​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​សមត្ថកិច្ច​បាន​ព្យាយាម​លាក់បាំង​ថា​ពុំមាន​ការផ្ទុះអាវុធ​នោះទេ​។​ប៉ុន្តែ​ជាក់ស្តែង​គឺ​ផ្ទុះអាវុធ​រហូតដល់​ជិត​១០​គ្រាប់​ឯណោះ ៕S/​