​ផ្ទុះ​គ្រាប់បែក​ស្លាប់​បុរស​ម្នា​ក់នៅ​ស្រុក​សៀម​ប៉ាង​

530
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​បុរស​ម្នា​ក់បាន​ស្លាប់ ដោយសារតែ​យក​គ្រាប់បែក​ទៅ​កែច្នៃ ដើម្បី បំផ្ទុះ​យក​ត្រី​។ ករណីនេះ​កើតមាន​នៅ​ភូមិ ឡា​កាយ​ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង កាលពី​វេលា​ម៉ោង ៤ និង ៤៥​នាទី​ទាបភ្លឺ​ថ្ងៃទី ១២ ខែមេសា​ឆ្នាំ ២០១៩​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា បុរសរងគ្រោះ​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់​កែច្នៃ​ឈ្មោះ លួ​ន​រ៉ា​ល់​អាយុ ៣៥​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ នៅ​មុនពេល​កើតហេតុ បុរស​រូបនេះ បាន​យក​គ្រាប់​កែច្នៃ​ក្នុង​គោលបំណង​បំផ្ទុះ​យក​ត្រី​។​ទំនងជា​បំផ្ទុះ​គ្រាប់​មាន​កំហុស​បច្ចេកទេស​បែ​រ​ផ្ទុះ​សម្លាប់​ខ្លួនឯង​ទៅវិញ​។

​ប្រភព​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​បុរស​ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​កែច្នៃ​គ្រាប់​ខុស​បច្ចេកទេស​តែងតែ​ទៅ​ប្រកបមុខរបរ​ជា​អ្នកនេសាទ​ជាមួយនឹង​ភរិយា​របស់គាត់​ជាប្រចាំ​។​នៅ​ថ្ងៃកើតហេតុ​ស្ត្រី​ជា​ភរិយា​មិនបាន​ទៅជា​មួយ​ឡើយ​។​

លុះ​ពេល​មាន​ហេតុការណ៍​អាក្រក់​កើតឡើង​មាន​គេ​រាយការណ៍​ថា​មាន​ករណី​ផ្ទុះ​គ្រាប់​បណ្ដាល​ឲ្យ​បុរស​ម្នាក់​ស្លាប់​។​ទើប​ស្ត្រី​ជា​ជា​ប្រពន្ធ​បាន​យកប្ដី​របស់ខ្លួន​មកកាន់​មណ្ឌល​សុខភាព​ស្រុក​សៀម​ប៉ាង​។ តែដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក ទើប​បណ្ដាល​ឲ្យ ប្តី​របស់គាត់​ស្លាប់​៕S/​