ដោយ ៖ឆាយានាថ/ភ្នំពេញ ៖ជំងឺប៉េស្ត ជ្រូក អាហ្វ្រិកបាន ផ្ទុះ ឡើង នៅ ភូមិ សោមកានិញឃុំសោមធំ ស្រុក អូរយ៉ាដាវខេត្តរតនគិរី ដែលពេល នេះក្រសួង កសិកម្មរុក្ខាប្រមាញ់និងនេសាទបាននិងកំពុង ចាត់ វិធានការ ជា បន្ទាន់ ។
នេះបើយោង តាម សេចក្តី ប្រកាស របស់ ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ស្តីពី ការ កំណត់ តំបន់ ផ្ទុះ ជំងឺ ប៉េស្ត ជ្រូក អាហ្វ្រិក ដែល ទើប ទទួល បាន នៅ ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៩ នេះ ។
រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទលោក វេង សាខុនបញ្ជា ឱ្យ អគ្គនាយកដ្ឋាន សុខភាព សត្វ និង ផលិតកម្ម សត្វ ត្រូវ ចាត់ វិធានការ បសុព្យាបាល ជា បន្ទាន់ នៅ តំបន់ ផ្ទុះ ជំងឺ ប៉េស្តជ្រូក អាហ្វ្រិក ។
ត្រូវ បំផ្លាញ ចោល ចំពោះ សត្វ ជ្រូក គ្រប់ ប្រភេទ ក្នុង តំបន់ ផ្ទុះ ជំងឺ ទៅ តាម វិធាន បសុព្យាបាល ។ ផ្អាក លើការ ទិញ ការ លក់និង ការ ដឹកជញ្ជូន សត្វ ជ្រូក សាច់ ជ្រូក និង ផលិតផល មាន ដើម កំណើត ពី សត្វ ជ្រូក គ្រប់ ប្រភេទ ចូល ចេញ ឬ ឆ្លង កាត់ ក្នុង រង្វង់ កាំ ប្រវែង ៣គីឡូម៉ែត្រ ពី ចំណុច ផ្ចិត នៃ តំបន់ ផ្ទុះ ជំងឺ និង ដាក់ តំបន់ នេះ ជា តំបន់ ត្រួតពិនិត្យ និង តាមដាន ។
សិក្សា ស្រាវជ្រាវ ប្រភព ជំងឺ ប៉េស្ត ជ្រូក អាហ្វ្រិក និង ត្រួតពិនិត្យ ឃ្លាំ មើល ចលនា សត្វ ជ្រូក សាច់ ជ្រូក និង ផលិត ផល មាន ដើម កំណើត ពី សត្វ ជ្រូក ជា ប្រចាំ ក្នុង រង្វង់ ដែល មាន កាំ ប្រវែង ១០គីឡូម៉ែត្រ ពី ចំណុច ផ្ចិត នៃ តំបន់ ផ្ទុះ ជំងឺ ៕S/