​ផ្ទុះ​ធុង​ខ្យល់​លាន់​ដូច​គ្រាប់បែក​បង្ក​ភា្ញ​ក់​ផ្អើល​នៅ​ខណ្ឌ​៧​មករា​

712
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្នូរ​សំឡេង​ផ្ទុះ​លាន់​កក្រើក​បង្ក​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ស្មានតែ​ផ្ទុះ​គ្រាប់​សមត្ថកិច្ច​ផ្អើល​ទៅតាម​រក​សំឡេង​ទើប​ដឹងថា​ផ្ទុះ​ធុង​ខ្យល់​អា​សេ​ទី​ឡែ​ន​សម្រាប់​ផ្សារ​ជួសជុល​រថយន្ត​។​ហេតុ​ការ​ការណ៍​នេះ​បាន​កើតឡើង​នៅ​ខាងក្រោយ​វត្ត​ព្រះពុទ្ធ​មានបុណ្យ​តាម​បណ្តោយ​ផ្លូវ​លេខ​១៨២​កែង​ផ្លូវ​៣៣៦​សង្កាត់​វាលវង់​ខណ្ឌ​៧​មករា​កាលពី​រសៀល ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៩​។​

​សាក្សី​បានឱ្យដឹងថា​មុន​កើតហេតុ​ជាង​ជួសជុល​រថយន្ត​ផ្នែក​ខាង​ផ្សារ​បាន​អូស​ធុង​ខ្យល់​ដែល​លាយ​ល្បាយ​ជា​អា​សេ​ទី​ឡែ​ន​(CaC2)​ហើយ​ផ្សារ​បំពង់​ស៊ី​មាំ​ង​រថយន្ត​។​លុះ​ពេល​ផ្សារ​រួចរាល់​ហើយ​ជាង​មិនបាន​អូស​យកទៅ​ទុក​វិញ​ទេ​ដាក់​ចោល​ហាល​ក្តៅ​ជា​មូលហេតុ​ធ្វើឱ្យ​ល្បាយ​CaC2​រីក​មាឌ​បង្ក​ឲ្យ​ផ្ទុះ​លាន់​ដូច​គ្រាប់បែក​តែ​មិន​ប៉ះពាល់​ដល់​រាងកាយ​មនុស្ស គ្រាន់តែ​ខូចខាត​សម្ភារៈ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​

​ក្រោយ​កើតហេតុ​ម្ចាស់​ជាង​ផ្សារ​ត្រូវបាន​សមត្ថកិច្ច​ហៅ​ទៅធ្វើ​ការអប់រំ ទុកដាក់​សម្ភារៈ​អស់ទាំងនោះ ឱ្យមាន​ការប្រុងប្រយ័ត្ន​ជៀសវាង​បង្ក​ហារ​និ​ភ័យ​ដូចនេះ​ទៀត​សំណាង​ហើយ​មិន​ប៉ះពាល់​ដល់​មនុស្ស ៕S/​