​ផ្ទុះ​មីន​១​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម របួស​៣​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​

708
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មនុស្ស​៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល និង​គោយន្ត​កន្ត្រៃ​១​គ្រឿង ត្រូវ​ខូចខាត​ទាំងស្រុង​បន្ទាប់​មាន​ហេតុការណ៍​ផ្ទុះ​មីន​១​គ្រាប់​ដែល​សល់​ពី​សម័យ​សង្គ្រាម​។​ករណីនេះ​បានកើត​ឡើង​នៅត្រង់ចំណុច​វាល​ចៀស ស្ថិតក្នុង​ភូមិ​សែន​តេ​ជៈ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ កាលពី​វេលា​ម៉ោង​៥៖៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨​។​

​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​ដឹងថា ជនរងគ្រោះ ទី​១.​ឈ្មោះ គឹម សុ​ភ័​ត្ត្រា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​, ទី​២.​ឈ្មោះ ទិ​ត​រិទ្ធី​ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ​និង​ទី​៣.​ឈ្មោះ​ភឿន​សុភាព​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ​ពីរ​នាក់​ខាងលើ​មកពី​ស្រុក​គូលែន ខេត្តព្រះវិហារ​។ អ្នក​ទាំង​៣ មក​ស្នាក់នៅ និង​រកស៊ី​នៅ​ចំណុច​ទីតាំង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​ក្រោយពេល​កើតហេតុ​រួចមក​ភ្លាមៗ​ជនរងគ្រោះ​ទាំង​៣​ត្រូវបាន​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​១៦​មករា​ខេត្តព្រះវិហារ​តែ​អាកា​រៈ​របស់​ជនរងគ្រោះ​នៅ​មិនទាន់​ដឹង​សភាព​យ៉ាងណា​នៅឡើយ​នោះទេ​៕S/​

​ផ្ទុះ​មីន​១​គ្រាប់​សល់​ពី​សម័យ​សង្គ្រាម របួស​៣​នាក់​នៅ​ស្រុក​ជាំ​ក្សាន្ត​