​ផ្ទេរ​ភារកិច្ច​,​តែងតាំង​,​បំពាក់​សក្តិ​,​ផ្តល់​គ្រឿងឥស្សរយស​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​មន្ត្រី​៦៥៩​នាក់​

145

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០១៨​នៅ​មជ្ឈមណ្ឌល​សុភមង្គល​មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខដំណែង​បំពាក់​ឋានន្តរសក្តិ​គ្រឿងឥស្សរយស​និង​ប្រគល់​ប័ណ្ណសរសើរ​ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​ចំនួន​៦៥៩​នាក់​

​ក្រោម​អធិបតីភាព​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហុក​វណ្ណ​ថា​អនុប្រធាននាយកដ្ឋាន​បុគ្គលិក​និង​ជា​តំណាង​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​នេ​ត​សាវឿន​អគ្គស្នងការ​នគរបាល​ជាតិ​និង​លោក​ហឿន​សុគន្ធ​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ប៉ឹង​បូរ៉ា​នាយការិយាល័យ​បាន​អាន​អនុ​ក្រិ​ត្យ​ប្រកាស​របស់​ក្រសួងមហាផ្ទៃ​និងសេចក្តីសម្រេច​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ​ជូន​ដល់​មន្ត្រីនគរបាល​ខេត្តបាត់ដំបង​ចំនួន​៦៥៩​នាក់​(​ស្រី​២៣​នាក់​)​។​ក្នុងនោះ​មាន​ថ្នាក់​វរសេនីយ៍ឯក​១៧​នាក់ ថ្នាក់​វរសេនីយ៍ទោ​២​នាក់ ថ្នាក់​វរសេនីយ៍ត្រី​៥​នាក់ ថ្នាក់​អនុសេនីយ៍ឯក​២៥៥​នាក់ ថ្នាក់​អនុសេនីយ៍ទោ​១៧០​នាក់ ថ្នាក់​អនុសេនីយ៍ត្រី​៨២​នាក់ ថ្នាក់​ព្រឹន្ទបាលឯក​២៤​នាក់​និង​ថ្នាក់​ព្រឹន្ទ​បាល​ទោ​២​នាក់​។​

បន្ទាប់មក​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហុក​វណ្ណ​ថា​មានប្រសាសន៍ថា​ការតែងតាំង​មុខតំណែង​នេះ​ផ្អែក​តាម​លិខិតបទដ្ឋាន​ច្បាប់​ជាពិសេស​គឺ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទាំងឡាយ​នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​ដែល​បានកំណត់​អតីតភាព​ដែល​ត្រូវ​ដំឡើង​។​សូម​អស់លោក​លោកស្រី​ដែល​មិនទាន់បាន​ការតែងតាំង​មុខតំណែង​ត្រូវ​យកចិត្តទុកដាក់​ខិតខំ​បន្តទៀត​ដើម្បី​ចាប់យក​ឱកាស​ដ៍​ពិសេស​ដើម្បី​ទទួលបាន​ការតែងតាំង​នៅពេល​ខាង​មុច​នេះ​។​

សូមបញ្ជាក់ថា​នៅក្នុង​កម្មវិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​កន្លងមក​ពុំមាន​ការបញ្ចូល​នូវ​ការបំពាក់​គ្រឿងឥស្សរយស​ក៏ដូចជា​ការផ្តល់​ប័ណ្ណសរសើរ​នោះទេ​។​ប៉ុន្តែ​ដោយសារ​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ៃ​ន​វិបុល​បាន​យកចិត្តទុកដាក់​គិតគូរ​ជម្រុញ​នូវ​ស្មារតី​សុ​ឆ​ន្ទះ​របស់​អស់លោក​​លោកស្រី​ដែលមាន​ស្នាដៃ​ទើបបាន​សុំ​គោលការណ៍​ឯកភាព​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គ​ស្នង​​ការ​នគរបាលជាតិ​ក៏ដូចជា​ថ្នាក់ដឹកនាំ​ក្រសួង​សម្រេច​ធ្វើ​ពិធី​បំពាក់​គ្រឿងឥស្សរយស​និង​ផ្តល់​ប័ណ្ណសរសើរ​ចរន្ត​នេះ​យើង​បញ្ចូល​ជា​បន្តបន្ទាប់​។​

​នៅក្នុង​ថ្ងៃនេះ​ស្នងការ​ខេត្តបាត់ដំបង​ទទួលបាន​ការតែងតាំង​មុខតំណែង​និង​ដំឡើង​ឋានន្តរសក្តិ​ច្រើនជាងគេ​។​ជាក់ស្តែង​ការតែងតាំង​មុខតំណែង​និង​តំឡើង​ឋានន្តរសក្តិ​ចំនួន​៥៥៩​នាក់ ការបំពាក់​គ្រឿងឥស្សរយស​ជាង​៤០​នាក់​និង​ផ្តល់​ប័ណ្ណសរសើរ​១០​នាក់​។​ទាំងនេះ​ដោយសារ​ការយកចិត្តទុកដាក់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អ៊ុច​សុខុន​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​គឹ​បាន​បំពាក់​ច្រើនជាងគេ​នៅ​ទូទាំងប្រទេស​៕S/

​ផ្ទេរ​ភារកិច្ច​,​តែងតាំង​,​បំពាក់​សក្តិ​,​ផ្តល់​គ្រឿងឥស្សរយស​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​មន្ត្រី​៦៥៩​នាក់​