​ផ្ទៃដី​ចម្ការកៅស៊ូ​ចំនួន​១៩៣​ហិកតា​ត្រូវ​ក្រុមហ៊ុន​បានធ្វើ​ពិធី​បើក​មុខចៀរ​ជ័រ

887
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​ក្រុមហ៊ុន​ឬ​ទ្ធី​ក្រា​នី​ត​(​ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី​)​ខេត្តព្រះវិហារ​បានរៀបចំ​ពិធី​បើក​មុខចៀរ​ជ័រកៅស៊ូ​លើ​ផ្ទៃដី​ចំនួន​១៩៣​ហិកតា​ស្ថិតក្នុង​ឃុំ​រមណីយ​ស្រុក​រវៀង​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែឧសភា​ឆ្នាំ​២០១៩​។​

​ពិធី​បើក​ចៀរ​ជ័រកៅស៊ូ​ឆ្នាំ​២០១៩​លើ​ផ្ទៃដី​ចំនួន​ចំនួន​១៩៣​ហិកតា ក្រោម​វត្តមាន​លោក ពឹង​ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តព្រះវិហារ​,​លោក​ឧកញ៉ា​ឡេង​ឬ​ទ្ធី​នាយក​ក្រុមហ៊ុន​ឬ​ទ្ធី​ក្រា​នី​ត​,​អាជ្ញាធរ​មូលដ្ឋាន​តំណាង​ក្រុមហ៊ុន​សមាជិក​VRG​និង​ក្រុមហ៊ុន​វិនិយោគ​ចម្ការកៅស៊ូ​បុគ្គលិក កម្មករ​-​និយោជិត​ជាច្រើនរូប​ទៀត​។​

​គួររំលឹកថា ក្រុមហ៊ុន ឬ​ទ្ធី ក្រា​នី​ត (​ខេ​ម​បូ​ឌា​) ត្រូវបាន​រាជរដ្ឋាភិបាល​យល់ព្រម​ផ្ដល់​សម្បទាន​ដី សេដ្ឋកិច្ច​ចំនួន ១.៦៤៦​ហិកតា សម្រាប់​វិនិយោគ​អភិវឌ្ឍន៍​លើ​វិស័យ​ដាំ​ដុះ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដំណាំ​កៅស៊ូ អាកាស្យា ស្វាយចន្ទី និង​ដំណាំ​បន្ទាប់បន្សំ​) ផលិត​វត្ថុធាតុដើម​ថ្ម​ក្រា​នី​ត សេវាកម្ម និង​វិស័យ​ផ្សេងៗ​ទៀត​៕S/​