​ផ្ទះមួយ​ខ្នង​ត្រូវ​ខ្យល់ក​ន្ទ្រា​ក់​វាយ​រាប​ដល់​ដី​នៅ​ស្រុក​ជីក្រែង​

616
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​២២​ខែកញ្ញា​ឆ្នាំ​២០១៨​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​១​ខ្នង​មាន​ទំ​ហ៊ំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ នៅ​ឃុំ​អន្លង់​សំណរ ត្រូវ​ដួលរលំ ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ។​តែ​មិន​បណ្តាលឱ្យមាន​នរណាម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ​។​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ​បាន​កើតឡើង​នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ផ្ទះ​ដែល​រលំ​ជា​របស់​ឈ្មោះ ហេង រើ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​សំរោង​ធំ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​។​
​សមត្ថកិច្ច​បាន​បន្តថា ផ្ទះ​នោះ​មាន​ទំ​ហ៊ំ​៤​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ សរសរ​ឈើមូល ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក ក្រាល​រនាបឫស្សី ត្រូវបាន​រលំ​ទាំងស្រុង ដោយសារ​ខ្យល់ក​ន្ទ្រា​ក់ ខណៈពេល​ដែលមាន​ភ្លៀង​តិចៗ ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ ៕S/

​រូបភាពៈ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវបាន​ខ្យល់ក​ន្ទ្រា​ក់​វាយ​រាប​ដល់​ដី​នៅ​ឃុំ​អន្លង់​សំណរ​៕​