​ផ្ទះមួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​នៅ​ស្រុក​ឧដុង្គ​

417

(​កំពង់ស្ពឺ​)៖​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​អស់​គ្មាន​សល់​ដោយសារ​ម្ចាស់​អុជ​ធូប​ហើយ​ទុកចោល​មិនបាន​ប្រយ័ត្ន​។​​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ភូមិ​សណ្ដាន់​ឃុំ​ព្រះ​ស្រែ​ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ​កាលពី​វេ​លា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី​១​ខែមករា​ឆ្នាំ​២០១៨​។​

​តាម​សម្តី​ឈ្មោះ​អែម​ធឹ​ម​ភេទ​ប្រុស​អាយុ​៧៤​ឆ្នាំ​មុខរបរ​ជា​លោកគ្រូ​អាចារ្យ​រស់នៅ​ភូមិ​អង្គ​សណ្តាន់​ឃុំ​ព្រះ​ស្រែ​បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​មើ​ត​ហេតុ​គាត់​បាន​អុជ​ធូប​នៅលើផ្ទះ​ព្រោះ​ជា​ថ្ងៃសីល​។​ទទួល​គេ​ហៅ​ឲ្យ​ទៅ​សូត្រធម៌​ក៏បាន​ទុកចោល​មិនបាន​ពន្លត់ភ្លើង​ធូប​។​

ប្រភព​បាន​បន្តថា​ក្រោយពី​សូត្រធម៌​នៅផ្ទះ​គេ​មួយសន្ទុះ​ក៏មាន​គេ​រត់​មក​ប្រាប់ថា​ភ្លើង​ឆេះ​ផ្ទះ​របស់គាត់​រួចហើយ​ប្រញាប់​រត់​ទៅផ្ទះ​ដើម្បី​ប្រមូល​របស់របរ​តែ​ទៅ​មិនទាន់​។​ផ្ទះ​ដែល​ត្រូ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​ទទឹង​៧​ម៉ែត្រ​និង​បណ្តោយ​៩​ម៉ែត្រ​សង​ពី​ជាន់​ថ្ម​ក្រោម​ឈើ​លើ​ប្រក​ខ្បឿង​ជ​ញ្ជាំ​ក្តារ​។​
​ការខូចខាត​រួមមាន​ម៉ូតូ​គុប​ជ្រុង​មួយគ្រឿង​ទូរទស្សន៍​មួយគ្រឿង​លុយ​១.៥០០​ដុល្លារ​សហរដ្ឋអាមេរិក​។​មាស​៧​ជី​ស្រូវ​១​តោន​សរុប​ប្រមាណ​ជាង​២០.០០០​ដុល្លារ​មូលហេតុ​អុជ​ធូប​ចោល​នៅលើផ្ទះ​ម្ចាស់​មិន​នៅ​ទៅ​សូត្រធម៌​នៅក្នុង​ភូមិ​ក្នុងនោះ​រថយន្ត​អគ្គិភ័យ​របស់​ស្រុក​ឧដុង្គ ប្រើ​ទឹក​អស់​មួយ​រថយន្ត និង​រថយន្ត​អគ្គិភ័យ​របស់​ស្រុក​សាមគ្គី​មានជ័យ​ខេត្តកំពង់ឆ្នាំង​ប្រើ​ទឹក​អស់​មួយ​រថយន្ត​៕S/​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​

​ផ្ទះមួយ​ខ្នង​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​គ្មាន​សល់​នៅ​ស្រុក​ឧដុង្គ​