​ផ្ទះ​ចំនួន​៧​ខ្នង​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​សំរោង​ទង​

641
ចែករម្លែក

ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នង​បាន​រង​ការខូចខាត​ដោយសារ​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​តែ​មិនមាន​អ្នករងរបួស​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​រសៀល​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩​។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា មុនពេល​កើតហេតុ មាន​ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់ បានធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ខ្នងរ​ងរ​ការខូចខាត​។ ក្នុងនោះ​មាន​ម្ចាស់​៖១. ឈ្មោះ ដុះ ស្រី​ណា ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ត្រពាំង​ខ្យង​ទំហំ​ផ្ទះ​៤​គុណ​១០​ម៉ែត្រ​(​ផ្ទះ​ទាម​)​របើក​ដំបូល​ស៊ី​ប្រូ​៦​សន្លឹក ។​២.​ឈ្មោះ​គួ​ម សៀង ភេទ​ស្រី អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​ដែកភ្លើង ផ្ទះ​ទំហំ ៤​គុណ​៥(​ផ្ទះ​ទាម​) របើក​ដំបូល​ស័ង្កសី​១​ផ្ទាំង

៣.​ឈ្មោះ​គូ​កង​ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​តា​នន​ទំហំ​ផ្ទះ​៦​គុណ​(​ផ្ទះ​ទាម​)​របើក​ដំបូល​ស័ង្កសី​៤​សន្លឹក​៤.​ឈ្មោះ​សែម​ណុប​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​តា​នន​របើក​ដំបូល​ស័ង្កសី​ផ្ទះបាយ​៤​សន្លឹក​។ ៥.​ឈ្មោះ ពយ តន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​អង្គ​តា​នន ទំហំ​ផ្ទះ​៥​គុណ​៤​ម៉ែត្រ ដំបូល​ស័ង្កសី​ជញ្ជាំង​ស័ង្កសី​រលំ​ទាំងស្រុង​។

៦.​ឈ្មោះ​ពយ​ភឿន​ភេទ​ប្រុស​អាយុ​៣៩​ឆ្នាំ​រស់នៅ​ភូមិ​អង្គ​តា​នន​(​ខ្ពស់​)​ទំហំ​ផ្ទះ​៧​គុណ​៦​ម៉ែត្រ​របើក​ក្បឿង​២០​សន្លឹក​និង​របើក​ដំបូល​ផ្ទះបាយ​៦​សន្លឹក​(​ស៊ី​ប្រូ​)​។​៧.​ឈ្មោះ​ម៉ៅ​មុត​ភេទ​ប្រុស​ទំហំ​ផ្ទះ​៦​គុណ​ម៉ែត្រ​(​ទាម​)​របើក​ដំបូល​ស័ង្កសី​ទាំងស្រុង​និង​របើក​ស្លឹក​ទាំងស្រុង​។​ប្រភព​បន្តថា​ករណី​ខាងលើនេះ​មិនមាន​អ្នករងរបួស​ទេ​៕S/​

#