​ផ្ទះ​ចំនួន​៨០​ខ្នង​និង​ព្រះវិហារ​មួយ​ខ្នង​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​នៅ​ស្រុក​មង្គលបុរី

843
ចែករម្លែក

(​បន្ទាយមានជ័យ​)៖​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៨០​ខ្នង​និង​ព្រះវិហារ​មួយ​ខ្នង​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​ប៉ះពាល់​ទៅលើ​ចំនួន​៦​ឃុំ​ដើមឈើ​តូចធំ​មួយចំនួន​ក៏បាន​ដួលរលំ​កាត់​ថ្នល់​នៅ​ស្រុក​មង្គលបុរី​ខេត្តបន្ទាយមានជ័យ​កាលពី​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧​។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​តាម​របាយការណ៍​បឋម​ពី​នគរបាល​ស្រុក​មង្គលបុរី​បានឱ្យដឹងថា​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​បង្កឡើង​ដោយ​ខ្យល់​កន្ត្រាក់ កាលពី​ល្ងាច​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១៧ ប៉ះពាល់​ទៅលើ​ចំនួន​៦​ឃុំ សរុប​៨០​ខ្នង​និង​ប៉ះពាល់​ព្រះវិហារ​វត្ត​មួយ​ខ្នង​ផងដែរ ។​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា​ខ្យល់​កន្ត្រាក់​នោះ​មិន​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងរបួស​និង​ស្លាប់​នោះឡើយ​។​

ឃុំ​ទាំង​៦​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រួមមាន ឃុំ​រហាត់ទឹក ខូចខាត​ផ្ទះ​៤​ខ្នង ស្រាល​៣​ខ្នង ធ្ងន់​១​ខ្នង និង​វត្ត​១​ខ្នង ។ ២-​ឃុំ​ភ្នំ​តូច​រង​ការខូចខាត​ផ្ទះ​៦​ខ្នង ខូចខាត​ធ្ងន់​៥​ខ្នង ស្រាល​១​ខ្នង ។ ៣-​ឃុំ​បន្ទាយ​នាង​ខូចខាត​១៩​ខ្នង ខូចខាត​ធ្ងន់​១១​ខ្នង ស្រាល​៨​ខ្នង ។ ៤-​ឃុំ​គោ​កប​ល្ល័​ង្គ ខូចខាត​១៤​ខ្នង ដួលរលំ​ទាំងស្រុង​២​ខ្នង ខូចខាត​ស្រាល​១២​ខ្នង ។ ៥-​ឃុំ​ចំណោម​២​ខ្នង ខូចខាត​ធ្ងន់​១​ខ្នង ស្រាល​១​ខ្នង និង​៦-​ឃុំ​អូរ​ប្រាសាទ ខូចខាត​៣៥​ខ្នង ដួលរលំ​៤​ខ្នង ខូចខាត​ស្រាល​៣១​ខ្នង ។​

​ក្រោយពី​មាន​ហេតុការណ៍​គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​ហើយ គេ​សង្កេតឃើញ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ អាជ្ញាធរ​ស្រុក​មង្គលបុរី និង​កងកម្លាំង​គ្រប់​ប្រភេទ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៧ បាន​ចុះទៅ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ខណៈ​នោះគេ​សង្កេតឃើញ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រោមបង្គាប​៧០​នាក់​ចុះទៅ​រុះរើ និង​កសាង​ជួសជុលផ្ទះ​ប្រជាពលរដ្ឋ​ឡើងវិញ​៕S/​ដោយ​៖​ហូ​សាន់

​ផ្ទះ​ចំនួន​៨០​ខ្នង​និង​ព្រះវិហារ​មួយ​ខ្នង​រង​ការខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​វាយប្រហារ​(រូប៖នគរបាល)