​ផ្ទះ​បណ្តែត​ទឹក​នៅ​ស្រុក​បរិបូរណ៍​បាន​ត្រឡប់​ទៅកាន់​កន្លែងចាស់​វិញ​ជា​បណ្តើ​រៗហើយ​

617
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​មាន​សេចក្តីរាយការណ៍​ពី​ស្រុក​បរិបូរណ៍​បានឱ្យដឹងថា​ការធ្វើ​បន្លាស់​ទី​ផ្ទះ​បណ្តែត​ទឹក​នៅក្នុង​ឃុំ​ឆ្នុកទ្រូ​មិនបាន​ប្រព្រឹត្ត​ទៅតាម​ការកំណត់​រប​ស់​អាជ្ញាធរខេត្ត​ឡើយ​។​ផ្ទះ​បណ្តែត​ទឹក​មួយចំនួន​មិនបាន​ធ្វើ​បន្លាស់​ទី​ទេ​ដោយមាន​សមត្ថកិច្ច​កាង​និង​មួយចំនួនទៀត​ឡើង​មកហើយ​ត្រឡប់​ទៅកាន់​កន្លែងចាស់​វិញ​ដោយសារ​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ​សមត្ថកិច្ច​និង​អាជ្ញាធរ​នៅ​ទីនោះ ។

​ប្រភព​ដដែល​បានដឹង​បន្តថា​ចំពោះ​ផ្ទះ​ដែល​គេ​សង់​រកេតរកូត​នៅ​នៅ​ខាងលើ​នោះ​មួយចំនួន​គ្មាន​មនុស្ស​នៅទេ​គឺ​គេ​សង់​ដើម្បី​ចាប់យក​ដី​តែប៉ុណ្ណោះ ។​សូមបញ្ជាក់ថា អ្នក​ដែល​រស់នៅ​លើផ្ទះ​បណ្តែត​ទឹក​ក្នុងស្រុក​បរិបូរណ៍ សរុប​មាន​ចំនួន​១.៨៤៨​គ្រួសារ​។​ក្នុងនោះ​ខ្មែរ​មាន​ចំនួន​១.៤០៤​គ្រួសារ​វៀតណាម​
​ចំនួន​៣៧២​គ្រួសារ និង ខ្មែរ​អ៊ីស្លាម​ចំនួន​៧២​គ្រួសារ ។​

​លោក​ឃួន សៅ​រុំ អភិបាលស្រុក​បរិបូរ​ណ៍ មិនអាច​សុំ​ការបំភ្លឺ​បានទេ នៅ​ព្រឹក​ថ្ងៃទី​១៩ មករា​នេះ ពីព្រោះ​លោក​មិន​លើក​ទូរស័ព្ទ​៕S/