​ផ្ទះ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​មូ​យ​ខ្នង​ធំ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​អស់​

1331
ចែករម្លែក

​ដោយៈ​ព​.​ស​/​ពោធិសាត់​:​ផ្ទះ​ប្រជាពលរដ្ឋ​បងប្អូន​ខ្មែរ​អ៊ីស្លាម​មួយ​ខ្នង​ធំ​ដែល​ស្ថិតនៅ​ភូមិ​បន្ទាយ​ដី​ឃុំ​បន្ទាយ​ត្រូវបាន​អគ្គិភ័យ​ឆេះ​លេប​ត្របាក់​អស់​គ្មាន​សល់​កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៨​ដែល​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​ហើយ​មិនអាច​អន្តរាគមន៍​បាន​ទាន់ពេលវេលា​។​

ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​រង​ការខូចខាត​នោះ​គឺ​ធ្វើ​ពី​ឈើ​លើ​សសរថ្ម​មាន​ទំហំ​ដល់​ទៅ​បី​ខ្នង​។​ម្ចាស់​ឈ្មោះ​កាស​ភេទ​ស្រី​អាយុ​ជាង​៦០​ឆ្នាំ​រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​ប្រភពព័ត៌មាន​ឱ្យដឹងថា ភ្លើង​ផ្តើម​ឆេះ​ផ្នែក​ខាងលើ​ឡើង​ខ្មួលខ្មាញ់​តែម្តង​ដោយ​អ្នកភូមិ​មិន​អាចជួយ​ពន្លត់​បានឡើយ​។​

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បានឱ្យដឹងថា​គេ​បាន​ទូរ​សព្ទ័​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ុន្តែ​បានមក​យឿ​ត​ពេល​។​តែ​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ប៉ូលិស​ស្រុក​កណ្តៀង​មួយគ្រឿង​មកជួយ​ពន្លត់​ដែរ​តែ​ភ្លើង​ឆេះ​ផ្ទះ​អស់​ទៅហើយ​។​មកដល់ពេលនេះ​គេ​នៅ​មិនទាន់​ដឹង​ចំនួន​នៃ​ការខូចខាត​គិត​ជា​ទឹ​ប្រាក់​អស់​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ​។​

​ប្រភពព័ត៌មាន​អ្នកជិតខាង​បានឱ្យដឹងថា​ម្ចាស់ផ្ទះ​នេះ​បាន​ព្រមព្រៀងគ្នា​លក់​ផ្ទះ​នេះ​ទៅឱ្យ​អ្នក​ក្រៅប្រទេស​មាន​សញ្ជាតិ​ដូចគ្នា​ក្នុងតម្លៃ​ប្រមាណ​១៧​ម៉ឺន​ដុល្លារ​អាមេរិក​។​អ្នក​ក្រៅប្រទេស​គេ​ទើប​កក់​លុយ​ឱ្យចំ​នួន​១.០០០​ដុល្លារ​កាលពី​ថ្ងៃទី​១០​ខែសីហា​ឆ្នាំ​២០១៨​ម្សិល​ម៉ិ​ញ​ហើយ​ថ្ងៃនេះ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​តែម្តង​៕S/

​ផ្ទះ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​មូ​យ​ខ្នង​ធំ​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ខ្ទេច​អស់​