​ផ្ទះ​ពលរដ្ឋ​អម​តាមផ្លូវ​រថភ្លើង​ត្រូវ​អគ្គិភ័យ​ឆេះ​អស់​១៥១​ខ្នង ​ដោយ​ឆ្លង​ចរន្តអគ្គិសនី​

148
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញ​៖​លំនៅស្ថាន​ប្រជាពលរដ្ឋ​នៅ​អម​តាមផ្លូវ​រថភ្លើង​ ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​អស់​១៥១​ខ្នង ​សមត្ថកិច្ច​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦​ខែមករា ​ឆ្នាំ​២០២០ ​នៅតាម​ផ្លូវ​រថភ្លើង ភូមិ​បាក់​ទូក​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​លំនៅស្ថាន​ពលរដ្ឋ​នៅ​អម​តាម​ផ្លូវដែក​ខាងលើ​សុទ្ធតែ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ គ្មាន​សណ្តាប់ធ្នាប់ ​ខណៈដែល​ទ​ទួល​រង​គ្គិ​​ភ័យ​ឆាបឆេះ​ រថយន្ត​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​ចេញទៅ​អន្តរាគម​ន៍​។​ក៏ប៉ុន្តែ​ផ្លូវ​តូច​ច​ង្អៀត ​រថយន្ត​ចូល​មិន​រួច ​ភ្លើង​ឆេះ​ខ្លាំង​សន្ធោសន្ធៅ​អស់​រយៈពេល​ច្រើន​ម៉ោង​ ឆេះ​អស់​១៥១​ខ្នង​ទាំងស្រុង​តែម្តង ។​

តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់​គាត់​ជា​អ្នកធ្វើ​នំ​លក់​ផ្ទះ​ជាប់​នឹង​ផ្ទះ​ឆេះ​ដំបូង​គេ​ថា រូបគាត់​កំពុងតែ​ធ្វើ​នំ​ ស្រាប់​តែមាន​អណ្ដាតភ្លើង​ឆេះ​ចេញពី​ខាងក្រោយ​ផ្ទះ​លក់​បាយ​ គាត់​ក៏​រត់​ចេញមក​ខាងក្រៅ​ស្រែក​ឆោឡោ​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​។​រួច​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មកជា​ច្រើន​គ្រឿង​មក​បាញ់​ពន្លត់​។

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ ពាក់ព័ន្ធ​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នេះ ​មិនមាន​មនុស្ស​រងរបួស​នោះទេ​ ដោយ​រង​ការខូចខាត​សម្ភារ​មួយចំនួនធំ​ និង​ផ្ទះ​ប្រជាព​រដ្ឋ​១៥១​ខ្នង​ជាង​ត្រូវ​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង​។​សមត្ថកិច្ច​បានបញ្ជាក់​ថា ​មូលហេតុ​នៃ​ការឆាបឆេះ​នេះ​បណ្តាលមកពី​ឆ្លង​ច​ន្ត​អគ្គិសនី​ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ចំនួន​៤១​គ្រឿង​និង​ប្រើប្រាស់​អស់​ទឹក​៤១​ឡាន​ អគ្គិភ័យ​ក៏​រលត់ទៅវិញ​ទាំងស្រុង​នៅ​ម៉ោង​៣​និង​១០​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល​៕S/​Ha