​ផ្ទះ​​៣​ខ្នង​នៅ​ជិត​ផ្សារ​ទួល​សង្កែ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​បាញ់​ទឹក​១០​រថយន្ត​ទើប​រលត់​

1062
ចែករម្លែក

(​ភ្នំពេញ​)៖​អគ្គិភ័យ​បាន​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​ខ្នង​បាន​រលត់ទៅវិញ​ដោយបាន​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាច្រើន​និង​មានការ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ប្រើ​ឡានទឹក​អស់​១០​គ្រឿង​ទើប​គ្របគ្រង​សភាព​ការ​បានតែ​អត់​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​។​ផ្ទះ​ឆេះ​នោះ​នៅ​ជិត​ផ្សារ​ទួល​សង្កែ​ខណ្ឌ​ឬ​ស្សី​កែវ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក ថ្ងៃទី​២៥ ខែសីហា ឆ្នាំ​២០១៧​។​

​មន្ដ្រីនគរបាល​បាន​ឲ្យ​ដឹងថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​នេះ នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេ បើទោះបីជា​ប្រភព​ខ្លះ​សង្ស័យ មកពី​ឆេះ​ម៉ូតូ​មួយគ្រឿង នៅ​ខាង​ក្រោមផ្ទះ​ក៏ដោយ​។ គ្រោះ​អគ្គិភ័យ​នេះ​បាន​ឆេះ​រាល​ទៅ​បំផ្លាញ​ផ្ទះ​ទាំងស្រុង​មួយ​ខ្នង ដែល​ធ្វើ​ពី​ឈើ​លើ​ថ្ម​ក្រោម រហូត​ទៅ​ឆេះ​២​ខ្នង​ផ្សេងទៀត រង​ការ​ខូ​ត​ខាត​ផងដែរ ដោយ​គិត​ជា​ទឹកប្រាក់​ច្រើន​ម៉ឺន​ដុល្លារ​។​

​ជុំវិញ​រង្វង់​ប្រតិបត្តិការ​ជួយសង្គ្រោះ​នេះ​មន្ត្រី​សមត្ថកិច្ច​បានបញ្ជាក់​ថា​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​១០​គ្រឿង ដោយ​៧​គ្រឿង មកពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​៣​គ្រឿង​មកពី​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​៕S/​ដោយ​៖​ហូ​សាន់​

​ផ្ទះ​អស់​៣​ខ្នង​នៅ​ជិត​ផ្សារ​ទួល​សង្កែ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច​បាញ់​ទឹក​១០​រថយន្ត​ទើប​រលត់​(រូប៖វ៉បសាយ)